នាយករដ្ឋមន្ដ្រី កាណាដា លោក Stephen Harper ត្រូវបង្ខំចិត្ត រត់ចូលជ្រោក លាក់ខ្លួន ក្នុងទូរ
ប្រហែល ១៥នាទី នៅពេលខ្មាន់កាំភ្លើងម្នាក់ សម្រុកចូលអាគាររដ្ឋសភា នៅរដ្ឋធានី Ottawa និង
បានបាញ់រះជាច្រើនគ្រាប់។
តំណាងរាស្ដ្រ កាណាដា យកកៅអីទប់ទ្វារសាលប្រជុំ នៅពេលហេតុការណ៍បាញ់រះ
បានកើតឡើង។ រូប ៖ ABC News
ដំបូង មានព័ត៌មានជាច្រើន និយាយថា លោក Harper ត្រូវបានក្រុមសន្ដិសុខ នាំទៅកាន់កន្លែង
សុវត្ថិភាព ប៉ុន្ដែ តាមពិត លោក Harper ត្រូវលាក់ខ្លួនក្នុងទូរតូចមួយ នៅពេលខ្មាន់កាំភ្លើង Michael
Zehaf-Bibeau បង្កភាពចលាចល នៅខាងក្រៅសភា។
ចំណែក Telegraph ឱ្យដឹងថា អង្គរក្សរបស់នាយករដ្ឋមន្ដ្រី បែរជានៅខាងក្រៅនៃសាលប្រជុំ ជា
កន្លែងដែលលោក Harper រួមនឹងតំណាងរាស្ដ្រ ១៥០នាក់របស់បក្ស អភិរក្សនិយម បើកកិច្ចប្រជុំ
មួយ។ ពេលមានអាសន្ន តំណាងរាស្ដ្រទាំងនេះ បានយករបស់ប្រើប្រាស់ក្នុងសាល ធ្វើជារបស់
ការពារ ទប់ទ្វារ ដោយសារតែភ័យខ្លាចថា ខ្មាន់កាំភ្លើង នឹងសម្រុកចូល វាយប្រហារមកលើថ្នាក់
ដឹកនាំបក្សកាន់អំណាច។
សូម្បីតែនៅពេលការបាញ់រះ បានបញ្ចប់ ប៉ុន្ដែ តំណាងរាស្ដ្រ នៅតែមានការប្រុងប្រយ័ត្ន ដោយ
មិនអនុញ្ញាតឱ្យអ្នកណាទាំងអស់ ចូលមកក្នុងសាលប្រជុំ។ ព្រោះថា តំណាងរាស្ដ្រ ខ្លាចក្រែងជនល្មើសបន្លំជាអង្គរក្សរបស់នាយករដ្ឋមន្ដ្រី។ ចុងក្រោយ បន្ទាប់ពីមានការបញ្ជាក់ច្បាស់លាស់
ថា អ្នកនៅខាងក្រៅ គឺជាក្រុមសន្តិសុខ និងអង្គរក្ស ទើបតំណាងរាង បើកទ្វារឱ្យចូល។ នាយក
រដ្ឋមន្ដ្រី Harper ត្រូវបានក្រុមសន្តិសុខ និងអង្គរក្ស ការពារ និងនាំចេញពីអាគារ។
ការដែលនាយករដ្ឋមន្ដ្រីរបស់ប្រទេសទាំងមូល ត្រូវចូលជ្រោកក្នុងទូរខាងលើ និងមិនត្រូវបានគេ
ការពារត្រឹមត្រូវ បណ្ដាលឱ្យមានការរិះគន់យ៉ាងច្រើន ទៅលើបញ្ហាសន្តិសុខនៅអាគាររដ្ឋសភា
កាណាដា។
លោក Bob Paulson អគ្គមេបញ្ជាការកងនគរបាល កាណាដា បានប្រកាសថា នឹងមិនបណ្ដោយ
ឱ្យករណីដូចគ្នានេះ កើតឡើងម្ដងទៀត។ “យើងខ្ញុំនឹងនៅក្បែរនាយករដ្ឋមន្ដ្រី ដើម្បីការពារលោក
២៤/៧ បើទោះជាគាត់នៅទីណា”។
ការបង្កគ្រោះថ្នាក់របស់ជនល្មើស Zehaf-Bibeau គឺមិនមានកម្រិតខ្ពស់នោះទេ ព្រោះថា ជននេះ
កាន់កាំភ្លើង Winchester តែមួយដើម។ នគរបាលកំពុងតែស្រាវជ្រាវលើករណីនេះ ដើម្បីឱ្យដឹងថា
ជនល្មើសបានកាំភ្លើងមកពីណា។ បើយោងតាមច្បាប់របស់កាណាដា ជនល្មើសនេះ ត្រូវបាន
អាជ្ញាធរហាមមិនឱ្យប្រើកាំភ្លើង ព្រោះថា ជននេះធ្លាប់ប្រើប្រាស់គ្រឿងញៀន និងប្លន់ទ្រព្យសម្បត្តិ
អ្នកដទៃ។
Zehaf-Bibeau អាយុ ២៣ឆ្នាំ មកកាន់ក្រុង Ottawa កាលពីដើមខែ ដើម្បីសុំធ្វើអត្តសញ្ញាណប័ណ្ណ
ថ្មី និងមានបំណងទៅកាន់ប្រទេសស៊ីរី។ ប៉ុន្ដែ ជននេះ ត្រូវបានអាជ្ញាធរបដិសេធ ដោយសារបញ្ហា
អតីតកាល។ ប្រការនេះ ត្រូវបានគេយល់ថា ជាកត្តាមួយ ជម្រុញឱ្យជនល្មើសធ្វើសកម្មភាពសម្រុក
ចូលអាគាររដ្ឋសភា ដើម្បីបញ្ចេញកំហឹង៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC