CamNews

កីឡាអន្តរជាតិ 

Real Madrid មិនព្រឺសម្បុរនឹងដំណឹងចាកចេញរបស់ Messi ឡើយ បើទោះ Chelsea លាតត្រដាងកញ្ចប់ថវិការដ៏ធំ

ព័ត៌មានកីឡា៖ យោងតាមពាក្យសម្ដីរបស់កីឡាករចាំទី Real Madrid ឈ្មោះថា Iker Casillas បានលើក​ឡើងថា គ្មានចំណាប់អារម្មណ៍នឹង Messi សូម្បីបន្ដិចឡើយ បើទោះកីឡាករសម្រេចចិត្ដចាកចេញពី Barcelona ។ 

ពាក្យសម្ដីដ៏ម៉ឺងម៉ាត់របស់ Iker Casillas បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់​ បណ្ដាក្លឹបទាំងឡាយ ក្នុង​ចង្កោមអាជីពជាមួយគ្នា តួយ៉ាងដូចជា Chelsea ពេលនេះជាដើម ទើបតែបែកធ្លាយដំណឹងថា ក្រុមកំពុងតែ​ត្រៀមកញ្ចប់ថវិការយ៉ាងធំ បំរុងនិង បើកទ្វារង់ចាំទទួល  Messi ប៉ុន្ដែចម្លែកអី Real Madrid បែជាប្រងើយ​កន្ដើយនិង ឱកាសមួយនេះវិញ។ 

ទន្ទឹមនិងការលើកឡើងដូច្នោះ Iker Casillas បានបន្ដទៀតថា បើគិតទៅដល់ទំនាក់ទំនងរវាង  Messi និង ថ្នាក់ដឹកនាំក្រុម គឺកាន់កាន់តែធ្វើឲ្យគាត់ បាត់បង់ទំនុកចិត្ដ ទៀតថា Messi និង មិនប្ដូរចេញពីក្រុម​នោះ ជាដាច់ខាត ជាពិសេស​បើតាមការសម្លឹងមើល​ការប្រកួតចុងក្រោយបង្អស់របស់ក្រុម អាចដណ្ដើម​ជ័យជំនះពី ក្រុម  Elche ដល់ទៅ​ ៥ ទល់នឹង ០ កាលពីថ្ងៃព្រហស្បិ៍។ ហើយកត្ដាដែលគាត់ហ៊ាន​អះអាង​ថា Real Madrid និង​មិនត្រូវការ Messi ពីព្រោះក្នុងក្រុមគាត់បច្ចុប្បន្ន មិនឃើញមានការខ្វះខាតអ្វីទៀត​ឡើយ សំខាន់ ក្រុមរបស់គាត់អាចលេងបានល្អច្រើនជាង Barcelona ។​ មិនត្រឹមតែប៉ុណ្ណោះទៀតសោត​មានពាក្យសម្ដីជាច្រើនកំពុងតែលើកឡើងថា Barcelona កំពុងតែស្ថិតក្នុងស្ថានភាពយ៉ាប់យឺន ប៉ុន្ដែ​បើ​តាមគាត់មើលឃើញ គឺមិនដូច្នោះនោះទេ ភាពដែលយ៉ាប់យឺននោះ គឺក្រុមទាំងអស់ដែលកំពុងតែប្រកួត​ដណ្ដើមគ្នា ក្នុង La Liga ទៅវិញនោះទេ ។ 

ឆ្លងកាត់តាមការលើកឡើងដូច្នោះ Real Madrid និង​ប្រឈមមុខជាមួយ Barcelona ម្ដងទៀតនៅវគ្គពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ ។ 

អាន៖ Chelsea បើកទ្វារស្វាគមន៍រង់ចាំ Messi ជាមួយកញ្ចប់ថវិការយ៉ាងធំ ស្ទើស្មានមិនដល់


ដោយ៖ អឿ អ៊ុយ

ប្រភព៖ Goal


Tags: Sport News Chelsea Real Madrid Messi Iker Casillas