CamNews

យល់ដឹង 

រូបថត ១៥ សន្លឹក ដែលមានឥទ្ធិពលបំផុត ដល់អារម្មណ៍មនុស្ស ទប់រំជួលចិត្ត មិនបាន

តាមរយះបច្ចេកវិទ្យា ឌីជីថល បណ្តារូបភាពដែលជះឥទ្ធិពល ខ្លាំងបំផុតលើពិភពលោក ដល់ អារម្មណ៍ របស់មនុស្សលោក ត្រូវបានចែករំលែក នៅលើអ៊ីនធឺណេត ដែលបានជួយឲ្យមនុស្ស ជាច្រើននាក់ បានដឹងបន្ថែមទៀត អំពីប្រវត្តិសាស្រ្ត របស់មនុស្ស។ 

សម្រាប់រូបថតទាំង ១៥ សន្លឹកខាងក្រោមនេះ គឺពិតណាស់ វាបានជ្រាបដល់ក្នុងក្រអៅបេះដូង របស់ មនុស្សជាច្រើននាក់ ទូទាំងពិភពលោក ដែលធ្វើពួកគេ មិនអាចទប់អារម្មណ៍ រំជើលចិត្ត រលីងរលោង ទឹកភ្នែករបស់ពួកគេបានឡើយ បន្ទាប់ពីបានទស្សនារូបភាពទាំងនេះរួច។

តើរូបថតទាំង ១៥ សន្លឹក ដែលមានឥទ្ធិពលខ្លាំងជាងគេបំផុត ដល់អារម្មណ៍មនុស្សជាតិ លើ ពិភពលោក ជាអ្វីខ្លះទៅ? សូមប្រិយមិត្តតាមដាន ទស្សនាដូចខាងក្រោម៖

១.​ បាតដៃស្បែកដណ្តប់ឆ្អឹង របស់ក្មេងប្រុសម្នាក់នៅអាហ្រ្វិក ដែលជិតស្លាប់ដោយសារការ អត់ និងឃ្លាន (ស្រែកឃ្លាន)។

២.​ ជញ្ជាំងពោរពេញដោយស្នាមក្រចៅ ដោយក្រចកដៃ នៅក្នុង Auschwitz "ឡសម្លាប់មនុស្ស" ធំជាងគេបំផុត ក្នុងប្រវត្តិសាស្រ្តមនុស្ស របស់ណាស៊ី (Nazis)។

៣. គ្រូពេទ្យពីរនាក់ នឿយហត់យ៉ាងខ្លាំង ក្រោយពីការវះកាត់តបេះដូង បានជោគជ័យ ដែលអូស បន្លាយ អស់រយះពេល ២៣ ម៉ោង។

៤. ឪពុក និងកូនប្រុស កាលពី ៦០ ឆ្នាំមុន និង ៦០ ឆ្នាំក្រោយ។

៥. ក្មេងប្រុស អាយុ ១២ឆ្នាំម្នាក់ ជនជាតិប្រេស៊ីល ឈ្មោះ Diego Frazão Torquato កំពុងតែលេង វីយូឡុង ក្នុងបុណ្យសពគ្រូបង្រៀនម្នាក់ (អ្នកដែលបានជួយឲ្យ Torquato ចេញផុតពីភាពក្រ ស្រែកឃ្លាន និងមានចិត្តក្លៀវក្លាជាមួយនឹង តន្រ្តី)។

៦. ទាហានជនជាតិរុស្ស៊ីម្នាក់ លេងព្យាណូ ដែលគេបោះបង់ចោលនៅ Chechnya ឆ្នាំ ១៩៩៤។

៧. បុរសម្នាក់យកដៃ ឱបទ្រូង ពេលដឹងថា បងប្អូនប្រុស របស់ខ្លួន ត្រូវបានគេសម្លាប់។

៨.​ អ្នកជួយសង្រ្គោះពន្លត់អគ្គីភ័យ បានឲ្យខ្លាឃ្មុំ koala ផឹកទឹក ក្រោយពីការឆេះព្រៃនៅ Victoria, ប្រទេសអូស្រ្តាលី នៅឆ្នាំ ២០០៩។

៩. ទាហានស្រីអាមេរិច Terri Gurrola បានវិលត្រឡប់ មកជួបកូនស្រីខ្លួនវិញ ក្រោយពីការចូលរួម ប្រយុទ្ធអស់រយះពេល ៧ខែ នៅអ៊ីរ៉ាក់។

១០. ពិធីបុណ្យសពរបស់ Zanjeer ជាសុនខប៉ូលិស បានដែលជួយសង្រ្គោះ មនុស្សរាប់ពាន់នាក់ នៅក្នុងការបំផ្ទុះគ្រាប់បែក Mumbai ប្រទេសឥណ្ឌា កាលឆ្នាំ ១៩៩៣ ដោយសុនខនេះ បានរក ឃើញនូវម្សៅគ្រឿងផ្សំ និងគ្រាប់បែកជាច្រើន ដែលគេបានលាក់បង្កប់ ទុកសម្រាប់បំផ្ទុះ សម្លាប់ មនុស្ស។ កាលពីឆ្នាំ ២០០០, Zanjeer បានស្លាប់ ដោយសារជម្ងឺមហារីកសួត និងឆ្អឹង។ បុណ្យសព របស់ សុនខនេះ ត្រូវបានគេប្រារព្ធឡើងដោយការគោពបំផុត និងបានចូលរួមពីមន្ត្រីកងទ័ព លំដាប់កំពូលៗ ថែមទៀតផង។

១១. ជនរងគ្រោះម្នាក់ ធ្លាក់ពីលើអគារពាណិជ្ជកម្មពិភពលោក ក្នុងករណីភេវកម្ម នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០១ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិច។

១២. ប្តីប្រពន្ធពីរនាក់ បានឱបគ្នាស្លាប់ ក្នុងការបាក់ស្រុតអគារនៅ Bangladesh។

១៣. សុនខ Leao បានដេកនៅក្បែរផ្នូរ ម្ចាស់ដែលបានស្លាប់ក្នុងការបាក់ដី ជិតទីក្រុង Rio de Janeiro កាលពីឆ្នាំ ២០១១, អស់រយះពេល ២ថ្ងៃជាប់គ្នា មិនទៅណា។

១៤. បុរសម្នាក់ប្រថុយនឹងសេចក្តីស្លាប់ ដើម្បីជួយកូនឆ្នាំ នៅក្នុងទឹកជំនន់ដ៏ធំមួយ នៅទីក្រុង Cuttack ប្រទេស ឥណ្ឌា ឆ្នាំ២០១១។

១៥. បណ្តាទាហានរុស្ស៊ី រៀបចំខ្លួនមុន ក្នុងការវាយប្រយុទ្ធ Kursk នៅខែកក្កដា ឆ្នាំ១៩៤៣ ក្នុង សង្គ្រាមលោកលើកទី២។

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: 15 photos most effect lifestyle general knowledge យល់ដឹង