ក្លឹបលំដាប់លេខ១ របស់ចក្រភពអង់គ្លេស បិសាចក្រហម Manchester United គ្រោងនឹងចុះកិច្ច
សន្យាជាមួយយុវជនថ្នាល (Academy) ដែលមានឈ្មោះថា Brooklyn Beckham វ័យ១៤ឆ្នាំ ដែល
ត្រូវជាកូនប្រុសច្បង របស់អតីតតារាបាល់ទាត់ ពិភពលោក David Beckham នាពេលដ៏ខ្លី ខាងមុខ
នេះ។
ប្រភពព័ត៌មានពី គេហទំព័រ Metro បានឲ្យដឹងថា ការចុះកិច្ចសន្យាជាមួយ នឹងកីឡាករចំណូលថ្មី
ខាងលើនេះ គឺដើម្បី ឲ្យគាត់មានសិទ្ធិ ពេញលេញ ក្នុងការចូលហ្វឹកហាត់ ជាមួយសមាជិក ឈុត
ធំក្នុងក្លឹប Man Utd លេងក្នុងក្របខណ្ឌ កំពូល Premier League ឬក៏អាចចាត់ទុកថា ស្នងតំណែង
ឪពុក ដែលធ្លាប់ បន្សល់ទុក ស្នាដៃជាច្រើនក្នុង ក្លឹបនេះដែរ ដោយអាចនឹងចាប់យក ជំនាញជាខ្សែ
បម្រើ ប្រយុទ្ធដូចឪពុកផងដែរ ។
សូមបញ្ជាក់ថា ពេលថ្មីៗនេះកូនប្រុសច្បង Brooklyn Beckham ធ្លាប់បានធ្វើការហ្វឹកហាត់ ជាមួយ
នឹងក្លឹប បាល់ទាត់ធំៗ មានដូចជា Chelsea និង Queens Park Ranger(QPR) ហើយក៏កំពុង ស្ថិត
ក្រោមការចរចា ជាមួយនឹងក្លឹបបាល់ទាត់ Man Utd ជុំវិញតម្លៃពលកម្ម ក៏ដូចជារយៈពេល ផងដែរ
ទៅតាមការ ដែលអាចធ្វើទៅបាននៅក្នុងក្លឹបជើងខ្លាំងមួយនេះ ។ មួយវិញទៀត Brooklyn Beckham
បានក្លាយជាកីឡាករ បាល់ទាត់ដ៏គួរឲ្យ ចាប់អារម្មណ៍មួយរូប បន្ទាប់ពីធ្លាប់លេងជា យុវជនក្នុងក្លឹប
បាល់ទាត់ LA Galaxy របស់អាម៉េរិក ក្នុងខណៈពេលដែល ឪពុករបស់គាត់ David Beckham បាន
កំពុង លេងឲ្យក្លឹបមួយនេះ នាអំឡុងឆ្នាំ ២០០៧-២០១២ ។
ស្របពេលជាមួយគ្នានេះដែរ កូនប្រុសទាំង ៤នាក់របស់អតីត តារាបាល់ទាត់ជនជាតិ បារាំង
Zinedine Zidane ក៏គ្រោង នឹងចូលលេងជាមួយ ឈុតធំស្តេចស Real Madrid ផងដែរស្របពេល
ដែល បច្ចុប្បន្នពួកគេទាំងនោះ កំពុងលេងក្នុង ឈុតតូចរបស់ Real Madrid ដែលមាន Zidane ជា
គ្រូបង្វឹកផ្ទាល់ និងជាជំនួយការ របស់ឈុតធំ លោក Carlo Ancelotti ទៀតផង ៕
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល