CamNews

ព័ត៌មានអន្តរជាតិ 

ក្រោយដេរ ៨០ ថ្នេរ ឯកអគ្គរដ្ឋទូត US ប្រចាំ កូរ៉េខាងត្បូង រងការវាយប្រហារ ឆូតមុខនោះ ធូរស្រាលច្រើនហើយ

ព័ត៌មានអន្តរជាតិ ៖ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ​ ​ប្រទេសកូរ៉េខាង  ត្បូង លោក  Mark Lippert ដែលរងនូវការវាយប្រហារ ពី សកម្មជន  កូរ៉េ  ខាងត្បូង កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ បានធូរ ស្រាល មុខរបួសច្រើនហើយ បន្ទាប់ពីធ្វើការវះកាត់ មុខរបួស នៅ    នឹងមុខ ក៏ដូចជា ដៃជាដើម នេះបើ យោងតាមការគូសបញ្ជាក់អោយដឹង ពីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក  ក្រៅស្រុក កូរ៉េខាងត្បូង ក្រោយ ពីដកស្រង់ សម្តីវេជ្ជបណ្ឌិត ។


ជនរងគ្រោះ លោក Lippert រងគ្រោះ ដាច់រយៈ មុខផ្នែកខាងស្តាំ និង ដៃឆ្វេង ក្រោយពី  មានការវាយប្រ ហារដោយប្រើ កាំបិទ ប្រវែង ២៥ ស.ម នាវិនាទី ជនរងគ្រោះ រៀបចំនឹងធ្វើបទបង្ហាញ នៅ   កិច្ចប្រជុំអា ហារពេលព្រឹក កណ្តាលក្រុង សេអ៊ូល ។

វេជ្ជបណ្ឌិត មកមន្ទីរពេទ្យ Severance ក្រុងសេអ៊ូល ដែលជាអ្នកព្យាបាល ឯកអគ្គរដ្ឋទូតជាជនរងគ្រោះ នោះអោយដឹងថា​ បច្ចុប្បន្នភាព ជនរងគ្រោះ បានធូរស្បើយច្រើនហើយ ក្រោយ   ពី មានការវះកាត់ ដេរ ច្រើនជាង ៨០ ថ្នេរ ខណៈហោចណាស់ ត្រូវការ ថេរវេលា ប្រមាណ ៣ ទៅ ៤ ខែ   ដើម្បីអោយមុខរបួស ជាសះស្បើយដូចដើម និងដៃឆ្វេងរបស់គាត់ ដំណើរការបានធម្មតាវិញ ដូចសព្វមួយដង ។ 

គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតអាមេរិក វ័យក្មេងជាងគេបំផុត ប្រចាំ ប្រទេស កូរ៉េខាងត្បូង រូបនេះបានចូល កាន់តំណែង កាលពីអំឡុងខែ តុលា ឆ្នាំ កន្លងទៅ ។ លោក Lippert បានទទួល ប្រជាប្រិយភាពជាខ្លាំង នៅក្នុងប្រទេស កូរ៉េខាងត្បូង សម្រាប់សកម្មភាព ដ៏មានសមានចិត្ត និងយកចិត្ត  ទុកដាក់ខ្លាំង ទៅលើ ប្រទេស កូរ៉េខាងត្បូង ក្នុងនោះ លោកក៏បានអោយកូនប្រុសរបស់លោក កើត   នៅក្នុងទឹកដីនេះដូចគ្នា ដែរ ខណៈគេមានឈ្មោះថា Sejun ។ គួររំឮកថា វេជ្ជបណ្ឌិត​ ថែទាំអ្នកជម្ងឺ Lippert    អោយដឹងថា ស្នាម ដេររបស់លោក នឹងត្រូវសំអាតចេញ អំឡុងថ្ងៃច័ន្ទ ឬ អង្គារ សប្តាហ៍ក្រោយនេះហើយ ៕

- អាន ៖ US ប្រតិកម្ម ថ្កោលទោស ទៅលើ ការវាយប្រហារ អត្តឃាត លើឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅក្រុង សេអ៊ូល

- អាន ៖ ឯកអគ្គរដ្ឋទូត អាមេរិក រងរបួស ឈាមស្រោចខ្លួន ក្រោយជនដៃដល់ វាយប្រហារ មុនចូល ជូបប្រជុំ អាហារពេលព្រឹក


ប្រែសម្រួល ៖​ កុសល

ប្រភព ៖ ស៊ិនហួរ


Tags: Int news Star news Breking news South korea North korea US Military Drill