CamNews

តន្រ្តី 

G-Dragon កំពុងដឹកនាំក្រុម ចម្រៀងថ្មីរបស់ YG Entertainment

GD សមាជិកក្រុម Big Bang កាលពីពេលថ្មីៗនេះមានពាក្យនិយាយតៗគ្នាថាគេគឺជាអ្នករៀបចំ
អោយមានក្រុមចម្រៀងនារីថ្មីចូលក្នុងគ្រួសារ YG Entertainment។

ក្រោយពេលមានចេញពាក្យនិយាយតៗគ្នានេះអ្នកនាំពាក្យរបស់ YG Ent បានចេញមុខមកបក
ស្រាយការពិតថា G-Dragon ពិតជាកំពុងទទួលភារកិច្ចរៀបចំបង្រៀនក្រុមតារាចម្រៀងថ្មីរបស់
YG ដែលគេច្បាស់ថានឹងត្រូវបានចូលរួមក្នុងគ្រួសារ YG Ent ក្នុងខែ តុលាជាមួយនឹងបទចម្រៀង
ដែលតែងដោយ GD ផ្ទាល់តែម្ដង។

GD គឺត្រូវបានគេស្គាល់ថាជាតារាឆ្នើមជាងគេនៅក្នុងក្រុម Big Bang ដែលគេគឺជាអ្នកដែលបាន
និពន្ធសាច់ភ្លេងក៏ដូចជា និពន្ធបានបទចម្រៀងជាច្រើនមិនថាសម្រាប់ Big Bang ឬសម្រាប់ច្រៀង
ទោលនោះទេ។

គួរប្រាប់ផងដែរថាចំពោះសិល្បះនៃការនាំចូលនូវក្រុមថ្មីរបស់ YG Entertainment គឺខុសប្លែកពី
បណ្ដាផលិតកម្មដទៃដែលគេមានគ្រូបង្ហាត់ប៉ុន្តែសម្រាប់ផលិតកម្មមួយនេះគឺរាល់ការចូលមកថ្មី
គឺត្រូវបានតារាចាស់ៗជួយបង្ហាត់ ដូចជាក្រុម 2NE1 ដែលមុនពេលមានមុខមាត់មកដល់ពេលនេះ
ពួកគេត្រូវបានបង្ហាត់បង្រៀននិងតែងបទចម្រៀងដំបូងដោយ Teddy៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop 

 


Tags: yg entertainment g-dragon big bang