CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះ ម៉ាឡេស៊ី បង្ខំចិត្ត ហោះត្រលប់ក្រោយ ចុះចតជាបន្ទាន់ ក្រោយប្រព័ន្ធ ទប់សម្ពាធ ខូច

ព័ត៌មានអន្តរជាតិ  ៖ ​  ជើងហោះហើរ ម៉ាឡេស៊ី MH 70 ប្រភេទ Boeing 777-200 ដែលធ្វើរដំណើរ ពី ប្រទេស ម៉ាឡេស៊ី ទៅកាន់ប្រទេសជប៉ុន បាន ចាកចេញ   ពីទីក្រុង កូឡាឡាំពួ តែរយៈពេល ៥០ នាទី ក៏ត្រូវអាកាស យានិកបង្ខំចិត្តបត់ចង្កូត ត្រឡប់មកចុះចត នៅអាកាសយានដ្ឋានវិញដោយសារតែបញ្ហា បច្ចេកទេស ទាក់ទងនឹង ប្រព័ន្ធគ្រប់គ្រងសម្ពាធ ។

តាមសារព័ត៌មាន ព័ត៌មានសិង្ហបុរីបាន ចេញផ្សាយ កាល  ពី ថ្ងៃអាទិត្យ ទី២៤ ខែសីហា ថា អ្នកដំណើរ ទាំង បាន   ត្រលប់មកកាន់ទីក្រុងកូឡាឡាំពួរវិញ ដោយសុវត្ថិភាព។ អគ្គនាយកនៃ នាយដ្ឋានអាកាស ចរណ៍ស៊ីវិលម៉ាឡេស៊ី លោក អាហ្សារូដ ឌីន បានប្រាប់ ឲ្យ    ដឹងថា យន្តហោះ ខាងលើនេះ មានបញ្ហា បន្ទាន់ ដោយសារមិនអាចធ្វើការ បញ្ជា  ដោយត្រឹមត្រូវ លើប្រព័ន្ធទប់ទល់ សម្ពាធ   នៅក្នុង យន្តហោះ បាន ទើបតម្រូវឲ្យបកមកចុះចតជាបន្ទាន់ ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយការពិនិត្យបច្ចេកទេសត្រឹមត្រូវជាង ២ម៉ោងរួចមក នៅវេលាម៉ោង ១ និង ១៥នាទី រសៀល ថ្ងៃសៅរ៍ ទី២៣ ខែសីហា យន្តហោះ MH70  ត្រូវ បាន បញ្ជាឲ្យធ្វើដំណើរទៅកាន់ ទីក្រុងតូក្យូវិញដូចធម្មតា៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ telegraph និង ដើមអម្ពិល




Tags: Int news World news Breking news Unt news MH17 MH70 Malaysia