CamNews

តារា 

Ronaldo ត្រូវបានគេប្រទះឃើញ របួសជង្គង់ ទៀតហើយក្នុងការហ្វឹតហាត់ មុនពេលជួបជាមួយ USA

កាលពីប៉ុន្មានថ្ងៃមុន Portugal បានបាក់មុខ យ៉ាងខ្លាំងបន្ទាប់ពី ចាញ់ក្រុម Germany ក្នុងលទ្ធផល ៤ ទល់ ០ ក្នុងប្រកួតដំបូង របស់ខ្លួន ។ ជំនួបក្រោយនេះ Portugal នឹងជួបជាមួយ USA ដែលពួក គេបានត្រៀម រួចរាល់ហើយ ។



ដើម្បីស្តារ មុខមាត់វិញនោះ Portugal បានខំប្រឹងហ្វឹតហាត់ ជាខ្លាំងដែល ក្នុងនោះ Ronaldo ក៏ ខំប្រឹងហ្វឹកហាត់ និងគេដែរ ។ សំណាងមិនល្អ ក្នុងពេលហ្វឹកហាត់ Ronaldo ខំរហូតដល់តែមាន របួសជង្គង់ ដែលត្រូវបង្ខំចិត្ត បញ្ឈប់ការហាត់ មុនពេលវេលាកំណត់ ។ នៅក្នុងរូបភាព ឃើញថា Ronaldo ត្រូវបានគេគ្រា ជាមួយនិងជង្គង់ រុំដោយដុំទឹកកក ដើម្បីបំបាត់ការ ចុកចាប់ ។



អនាគតរបស់ Ronaldo ក្នុងការប្រកួត World Cup ពេលនេះកំពុងតែ រង្គោះរង្គើរហើយ ដែល​​ Portugal ត្រូវការឈ្នះ ជាដាច់ខាតដើម្បី អាចមានឱកាស នៅក្នុងការលេង ជាបន្តក្នុង World Cup ៕ 


ប្រែសម្រួល ៖ កុសល
ប្រភព ៖ mirror 


Tags: star football ronaldo portugal usa world cup