CamNews

ជីវិត និងការងារ 

Maggie Lieu ៖ ខ្ញុំនឹងជា​ម្ដាយដំបូងគេ នៅភពអង្គារ

Maggie Lieu ដែលជាមនុស្សម្នាក់អាចនឹងត្រូវបានជ្រើសរើសឱ្យទៅរស់នៅលើភពអង្គារអស់មួយ
ជីវិត តាមគម្រោងរបស់ Mars One សង្ឃឹមថា ខ្លួននឹងក្លាយជាអ្នកម្ដាយដំបូងគេ របស់ភពក្រហម
នេះ។

ក្រមុំវ័យ ២៤ឆ្នាំខាងលើនេះ គឺជានិស្សិតផ្នែកតារារូបវិទ្យា (រូបវិទ្យាអវកាស) នៃសកលវិទ្យាល័យ
Birmingham ប្រទេសអង់គ្លេស។ នាង Maggie Lieu មានឈ្មោះនៅក្នុងបញ្ជីរាយនាមដែលបាន
ចម្រាញ់មកត្រឹម ៦០០នាក់ នៃកម្មវិធីត្រៀមក្លាយជាពលរដ្ឋនៃភពអង្គារ របស់គម្រោង Mars One
(ហូឡង់)។

ប្រសិនត្រូវបានជ្រើសរើសទៅក្នុងបញ្ជីរាយនាម ៤០នាក់ចុងក្រោយ Maggie Lieu នឹងចាប់ផ្ដើម
ត្រូវបានគេឱ្យចូលរួមកម្មវិធីហ្វិកហាត់ ក្នុងរយៈពេល ១០ឆ្នាំ មុននឹងទទួលបានសិទ្ធិទៅរស់នៅ
មួយជីវិតលើភពព្រះអង្គារ។ Maggie Lieu សង្ឃឹមថា ខ្លួននឹងក្លាយជាស្ដ្រីដំបូងគេ ដែលបង្កើតកូន
នៅលើភពក្រហមនេះ។

ទំព័រ Express ដកស្រង់សម្ដីរបស់ Maggie Lieu ឱ្យដឹងថា ការធ្វើជា អ្នកម្ដាយទីមួយលើភពអង្គារ
គឺជារឿងពិបាកនឹងកើតឡើង។ ប៉ុន្ដែ ដោយសារនេះគឺជាកម្មវិធីដែលមានមនុស្សចូលរួមច្រើន
ដូច្នេះ នឹងមានអ្នកណាមួយនោះ មានផ្ទៃពោះ និងកើតកូន។ Maggie Lieu ថ្លែងថា ការក្លាយជា
អ្នកម្ដាយដំបូងគេលើភពក្រហម គឺជាមោទនភាព។

ឧបសគ្គធំចំពោះអ្នកដែលនឹងទៅរស់នៅលើភពអង្គារ នោះគឺអាកាសធាតុអាក្រក់ ៖ សីតុណ្ហភាព
-៦២អង្សាសេ វិទ្យុសកម្មមានកម្រិតខ្ពស់ និងប្រឈមនឹងការបាត់បង់ជីវិតដោយសារអស់អាហារ
អស់ទឹក ឬអស់អ៊ុកស៊ីហ្សែន។

គួររំលឹកថា Mars One គឺជាគម្រោងមិនរកកម្រៃមួយរបស់ Bas  Lansdrop ដែលជាអ្នកជំនួញ
ម្នាក់របស់ហូឡង់។ គម្រោងនេះ ត្រូវបានធ្វើឡើង ក្នុងបំណងនាំមនុស្សទៅរស់នៅលើភពព្រះ
អង្គារ ចាប់ពីឆ្នាំ ២០១៤។

ទំព័រ Mirror ឱ្យដឹងថា ក្រោយពីការជ្រើសរើស បេកភាពទាំងឡាយ នឹងបានចូលរួមកម្មវិធីហ្វិក
ហាត់នូវជំនាញផ្សេងៗជាច្រើន។ ពួកគេនឹងត្រូវចេះដាំដុះរុក្ខជាតិជាអាហារ ស្វែងរកវិធីដើម្បីអាច
រស់បានលើភពអង្គារ ហើយអាចរស់នៅក្រោមដី។ ឧបសគ្គធំមួយទៀត នោះគឺលទ្ធភាពនៃទំនាក់
ទំនងមកកាន់ផែនដី៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ huffingtonpost


Tags: Maggie Lieu Mars Mars One ភពអង្គារ