រថយន្តថ្មីម៉ាក Eterniti Artemis ត្រូវបានដាក់តាងបង្ហាញហើយនៅក្នុង showroom ថ្មីរបស់
ខ្លួននៅ Park Royal ទីក្រុងឡុង។
រថយន្តនេះជាប្រភេទ super-SUV ហើយវាត្រូវបានធ្វើរួចរាល់ ៨៥% ហើយ នៅមានកង្វះ
ខាតផ្នែករចនាម៉ូតខាងក្នុងបន្តិចបន្តួចតែប៉ុណ្ណោះ។ ពូកអង្គុយត្រូវបានធ្វើពីស្បែក ឯកញ្ចក់
ធ្វើឡើងពីសរសៃកាបូន និងកង់មានទំហំធំ ២៣អ៊ីង។
Eterniti Artemis ត្រូវបានបំពាក់ដោយម៉ាស៊ីន Cayenne’s twin-turbo V8 ដែលមានកម្លាំង
ធំជាង 600bhp និងអាចចរដល់ល្បឿន ៦០mph ក្នុងរយៈពេល ៤.៥វិនាទី ដែលល្បឿនខ្ពស់
បំផុតនោះគឺ ១៨០mph (២៩០kmh)។ រថយន្តនេះត្រូវបានដាក់លក់ក្នុងតម្លៃ ប្រហែល
$៣៩៧ ៦០០៕
ដោយ៖ តុលា
ប្រភព៖ autoexpress