ថ្វីបើគម្រោងបញ្ជូនមនុស្សឡើងទៅរស់នៅលើភពព្រះអង្គារ កំពុងតែក្ដៅគគុកក្នុងវិស័យអវកាស
ប៉ុន្ដែ ទន្ទឹមនឹងនេះ NASA ក៏កំពុងតែចាប់អារម្មណ៍លើភពព្រះសុក្រផងដែរ។
ទីក្រុងអណ្ដែតលើអាកាសរបស់ភពព្រះសុក្រ (Venus)
អនាគត មនុស្សនឹងអាចរស់នៅលើភពនានា ដែលនៅក្នុង ឬក្រៅប្រព័ន្ធព្រះអាទិត្យ
ភពព្រះអង្គារគឺជាគោលដៅជិតបំផុត ដែល NASA គ្រោងនឹងបញ្ជូនមនុស្សទៅរស់នៅទីនោះ។
ព្រោះថា ភពនេះ មានលក្ខខណ្ឌអាចឱ្យមនុស្សរស់នៅបាន ដូចជាសមាសធាតុគីមីដូចទៅនឹង
លំហអាកាសរបស់ផែនដី សីតុណ្ហភាពមិនអាក្រក់ពេក ព្រមទាំងមានសញ្ញាបង្ហាញថា ប៉ូលទាំង
ពីររបស់ភពអង្គារ គឺមានទឹកកំពុងកក។
ប៉ុន្ដែ ទន្ទឹមនឹងនេះ ក្រុមអ្នកវិទ្យាសាស្ដ្រក៏សិក្សាស្រាវជ្រាវបណ្ដាភពផ្សេងៗនៅក្នុងប្រព័ន្ធព្រះ
អាទិត្យ។ ក្នុងនោះ ភពព្រះសុក្រ (Venus) ត្រូវបានគេចាត់ទុកដូចជាបងប្អូនភ្លោះរបស់ផែនដី
ដោយសារថា ភពទាំងពីរ មានទំហំ ទម្ងន់ និងសមាសធាតុ ប្រហាក់ប្រហែលគ្នា។ យ៉ាងនេះក្ដី
ភពព្រះសុក្រ បែរជាមានកំដៅខ្ពស់ជាងគេ ក្នុងប្រព័ន្ធព្រះអាទិត្យ ពោលគឺឡើងដល់ ៤៦៥អង្សា
សេ។
ព្រោះតែមានកំដៅខ្ពស់ពេក មនុស្សនឹងមិនអាចរស់នៅផ្ទាល់ លើដីរបស់ភពនេះបាននោះទេ
ប៉ុន្ដែ សីតុណ្ហភាពនៅលើអាកាសរបស់វាវិញ យ៉ាងណាដែរ? ក្រោយពីបានធ្វើការសិក្សាស្រាវ
ជ្រាវ អ្នកវិទ្យាសាស្ដ្ររបស់ NASA រកឃើញថា សីតុណ្ហភាពនៅលើអាកាសរបស់ភពព្រះសុក្រ
គឺប្រហាក់ប្រហែលនឹងផែនដី។
មូលហេតុខាងលើនេះហើយ ដែល NASA បានបង្កើតគម្រោងដ៏អស្ចារ្យមួយ នោះគឺសាងសង់ទីក្រុងអណ្ដែតលើអាកាសរបស់ភពព្រះសុក្រ។ ទីក្រុងនេះ នឹងជាការតភ្ជាប់រវាងស្ថានីយអវកាស
ជាច្រើន ហើយនឹងត្រូវរក្សាឱ្យនៅនឹងមួយកន្លែង ដែលមានកំពស់ ៥០គីឡូម៉ែត្រ ពីផ្ទៃដី។
ព្រះសុក្រ ជាភពទីពីរក្នុងប្រព័ន្ធព្រះអាទិត្យ បន្ទាប់ពីភពព្រះពុធ (Mercury)
បញ្ហាទាំងឡាយនឹងត្រូវបានដោះស្រាយដោយងាយស្រួល លើកលែងតែប្រភពទឹក។ គម្រោង
នេះ បច្ចុប្បន្ន នៅតែលើក្រដាស់ ប៉ុន្ដែ អ្នកវិទ្យាសាស្ដ្រមួយក្រុមរបស់ NASA នៅតែបន្តអភិវឌ្ឍ ទន្ទឹមគ្នានឹងគម្រោងបញ្ជូនមនុស្សទៅភពអង្គារ ដែលនឹងបើកផ្លូវដំបូង ក្នុងការរកទីតាំងថ្មី សម្រាប់
មនុស្ស។
NASA បន្តទទួលបានថវិកាជាតិដ៏ច្រើន
សភាជាន់ទាបអាមេរិក បានបោះឆ្នោត ផ្ដល់ថវិកាយ៉ាងច្រើន ដល់ទីភ្នាក់ងារអវកាសអាមេរិក
សម្រាប់ឆ្នាំ ២០១៥។ ប្រការពិសេស គឺថា ខ្ទង់ថវិកានេះ បានកើនលើសពីការស្នើរបស់ប្រធានា
ធិបតីអាមេរិក មុននេះ ពោលគឺឡើងដល់ ១,១ពាន់ពាន់លានដុល្លារ កើនឡើង ១៨ពាន់លាន
បើធៀបនឹងឆ្នាំ ២០១៤។
ខ្ទង់ថវិកាខាងលើរបស់ NASA នឹងត្រូវបានបែងចែកសម្រាប់គម្រោងវិទ្យាសាស្ដ្រអវកាស ក្នុងឆ្នាំ
២០១៥ ក្នុងនោះ បណ្ដាគម្រោងសិក្សាស្រាវជ្រាវ និងនាំមនុស្សឡើងទៅភពអង្គារ នឹងទទួល
បានថវិកាច្រើនជាងគេ។
យោងតាមការស្នើសុំ បណ្ដាគម្រោងស្វែងរកសញ្ញានៃជីវិតនៅលើភពនានាក្នុងប្រព័ន្ធព្រះអាទិត្យ
នឹងទទួលបាន ១,៤ពាន់លានដុល្លារ។ គម្រោងនាំមនុស្សឡើងទៅភពអង្គាររបស់ NASA នាឆ្នាំ
២០២០-២០៣០ នឹងត្រូវចំណាយប្រហែល ១,៥ពាន់លានដុល្លារ។
យើងរាល់គ្នា បានដឹងច្បាស់អំពីសារសំខាន់នៃគម្រោងអវកាសរបស់ NASA ក្នុងពេលខាងមុខ។ ប្រសិនអាចនាំមនុស្សទៅរស់នៅលើភពអង្គារ នោះគឺជាជំហានថ្មីមួយទៀត ក្នុងប្រវត្តិសាស្ដ្រ
របស់មនុស្ស បន្ទាប់ពីបេសកកម្មឡើងដល់ឋានព្រះចន្ទ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ iflscience