CamNews

តន្រ្តី 

បែកធ្លាយ​ផលិតកម្ម M ពើប​ប្រទះ​ភាពរ​ង្គោះ​រង្គើ​ផ្ទៃ​ក្នុង

ភ្នំពេញៈ ក្នុងមួយរយៈ ពេលចុងក្រោយនេះ គេសង្កេតឃើញថាមាន តារាចម្រៀងប្រុសស្រី ក្នុង
ផលិតកម្ម M មួយចំនួនកំពុង តែស្ពាយបង្វេច ចាកចេញពី ផលិតកម្មជាបណ្តើរៗ ។ ជាក់ស្តែង
កាលពី ពេលថ្មីៗនេះលោក នីកូ និង កញ្ញា ពេជ្រ សូលីកា ដែលជាតារាចម្រៀង មានភាពលេច
ធ្លោ ប្រចាំផលិតកម្មក៏ បានចាកចេញពី ផលិតកម្មមួយនេះ ទៅជ្រកក្រោមដំបូល ផលិតកម្ម
ផ្សេងមួយទៀត។

មុនពេលតារាចម្រៀងបែបយុវវ័យ ចូលចិត្តចម្លង ស្ទីលពីកូរ៉េ លោក នីកូ និង កញ្ញា សម្បូររឿង
អាស្រូវ ស្នេហា ពេជ្រ សូលីកា បង្ខំចិត្តចាកចេញ ពីផលិតកម្ម M ត្រូវបានមហាជន ដឹងយ៉ាង
ប្រាកដ ថាមានតារាចម្រៀងប្រុសស្រី ជាច្រើនដួងរួចមកហើយ បានចាកចេញ ជាបន្តបន្ទាប់
ហើយតារាទាំងនោះច្រើន តែលាក់អាថ៌កំបាំង ពុំដែលទម្លាយ ពីទុក្ខលំបាករបស់ ពួកគេខណៈ
ដែល កំពុងជ្រកក្នុងផលិកកម្ម មួយនេះទេ។

តារាចម្រៀងដែលត្រូវបានគេដឹងថា ឆ្អែតចិត្តនិងផលិតកម្ម M ហើយបានចាកចេញជា បណ្តើរ
មានដូច ជា លោក សូណូ ,លី អ៊ីវ៉ាធីណា ,ស៊ឹម ថៃណា ,អេនជី ,ឆាយ វីរៈយុទ្ធ , អាន គុណកូឡា
និងតារា ចម្រៀង មួយចំនួនទៀតហើយថ្មីៗនេះ ក៏មានវត្តមានតារាប្រុសស្រី លោក នីកូ និង កញ្ញា
ពេជ្រ សូលីកា ក៏ចាកចេញផងដែរ។    

បើតាមប្រភពក្រៅ ផ្លូវការមួយបង្ហើបប្រាប់ Looking TODAY ដឹងថាមូលហេតុដែលធ្វើឲ្យ តារាប្រុស
ស្រី ក្នុងផលិតកម្ម M សម្រេចចិត្តចាកចេញ ពីផលិតកម្ម ដោយសារតែខាង ផលិតកម្មមួយនេះ ដាក់
សម្ពាធទៅលើតារា ខ្លាំងពេកទាំងការ ចេញខនស៊ឺត ទៅណាមកណាគ្រប់ទីកន្លែង សូម្បីតែការចេញ
ទៅក្រៅប្រទេស សម្តែងម្តងៗ ក៏ត្រូវតែចែក ចំណែកជាភាគរយ ឲ្យទៅខាងក្រុមហ៊ុន ដែលរាល់ការ
និយាយស្តី ទៅខាងក្រៅឬក៏ ជាមួយអ្នកកាសែត ត្រូវឆ្លងកាត់ការ អនុញ្ញាតពីក្រុមហ៊ុន ជាមុនសិន។
បញ្ហា នេះ ហើយទើបធ្វើឲ្យ តារាមួយចំនួនទ្រាំ មិនបានក៏ចាកចេញ ពីផលិតកម្មតែម្តងទៅ។

ប្រភពដដែលបានបង្ហើប ប្រាប់ឲ្យដឹងទៀតថា ពេលនេះតារាចម្រៀង ល្បីឈ្មោះជាច្រើន បានចាក
ចេញ អស់ស្ទើរគ្មានសល់ ហើយក្រៅពី ការដាក់សម្ពាធទៅ លើតារាបែបនេះ សូម្បីតែបទចម្រៀង
ដែលតារា ចម្រៀងក្នុងផលិតកម្មច្រៀង ក៏គ្មានអត្ថន័យក្រើនរំឮក ទៅដល់យុវវ័យ ជំនាន់ក្រោយនោះ
ទេ ។ផ្ទុយ ទៅវិញបទចម្រៀងមាន តែរឿងស្នេហាឱបថើប ស្នេហាត្រីកោណ តែប៉ុណ្ណឹង គ្មានន័យអប់រំ
ក្នុងសង្គម ហើយបទចម្រៀង នោះទៀតសោត ក៏មិនមានលំនឹង ដូចបទចម្រៀងដទៃ ដោយគ្រាន់តែ
ចេញលក់ ទទួលការចាប់អារម្មណ៍ មួយភ្លេក៏ធ្វើឲ្យគេភ្លេចវិញ។

ជាមួយគ្នានោះដែរ Looking TODAY ក៏បានទាក់ទងទៅ កញ្ញា ម៉េង សុខលាង ដែលជាចាងហ្វាង
ផលិតកម្ម M ដើម្បីឲ្យលោកអះអាងពីរឿងនេះ តែទូរស័ព្ទចូល ២ដង គ្មានអ្នកទទួល។

ដោយឡែក Looking TODAY ក៏បានទាក់ទងទៅអ្នកគ្រប់គ្រង តារាចម្រៀងនៅផលិតកម្ម M លោក
វណ្ណៈ តែ លោកបានប្រាប់ឲ្យដឹង នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣នេះថា “ខ្ញុំមិនអាចនិយាយ
អ្វីបានទេ ព្រោះជារឿងសម្ងាត់ របស់ផលិតកម្ម”៕

Photo by LookingTODAY

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: m production entertainment music