CamNews

ភាពយន្ត 

រថភ្លើងទៅប៊ូសាន Train To Busan ខ្សែភាពយន្តកូរ៉េដែលរកចំណូលបានច្រើនបំផុតនៅកម្ពុជា (Trailer Inside)

អ្នកណាខ្លះដែលមិនទាន់បានដឹងឬស្គាល់ពីខ្សែភាពយន្តកូរ៉េមួយនេះ? រថភ្លើងទៅប៊ូសានកំពុងតែចាក់បញ្ចាំងនៅក្នុងរោងភាពយន្តកម្ពុជាយើង។ ខ្សែភាពយន្តនេះនិយាយអំពី Sok-woo និងកូនស្រី Soo-ahn នាំគ្នាជិះរថភ្លើងល្បឿនលឿន ខេ ធី អ៊ិច ពីក្រុងសេអ៊ូលទៅក្រុងពូសាន ប៉ុន្តែនៅ ពេលចេញដំណើរ ស្ថានីយ៍រថភ្លើងក៏លេចមុខខ្មោចឆៅជាច្រើន ដែលសម្លាប់អ្នកបើករថភ្លើង និងអ្នកផ្សេងទៀត។ ខណៈដែលរថភ្លើង ខេ ធី អ៊ិច កំពុងបោះពួយយ៉ាងលឿនទៅក្រុងពូសានទាំងគ្មានអ្នកបើកបរ អ្នកដំណើរទាំងអស់ត្រូវតទល់ជាមួយខ្មោចឆៅ ដើម្បីរក្សាជីវិតដ៏ផុយស្រួយ។ អ្វីដែលសំខាន់នោះគឺ Sok-Woo ដែលសំដែងដោយ Gong Yoo ដែលជាតារាកូរ៉េដ៏ល្បីក៏ធ្លាប់​​បានមកទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំ២០០៤​ ផងដែរ។ រថភ្លើងទៅប៊ូសានបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាខ្សែភាពយន្តនៅកម្ពុជាយើង។ បើមិនទាន់ទស្សនាទេ ឆាប់កក់សំបុត្រកុនទៅថ្ងៃនេះទៅ។



ទស្សនា Trailer នៅទីនេះ



ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

 


ប្រភព​៖ Westec Media limited


Tags: Westec Movie Eddie The Eagle Train To Busan