ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័របរ
ទេស rocketnews កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ទារកតូចដ៏គួរអោយ
អាណិតម្នាក់ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិតទៅវិញ ដោយរស់មិនបាន
សឹងតែមួយថ្ងៃផងនោះ បន្ទាប់ពីគេ កើតមកដោយមានភ្នែកតែម្ខាងនៅចំកណ្តាលផ្ទៃមុខតែ
ម្តង ស្របពេលដែលគ្មានមាត់ និងច្រមុះដូចជាក្មេងដទៃទៀត ។
គួរបញ្ជាក់ផងដែរថា ករណីដ៏មិនគួរអោយជឿខាងលើនេះបានកើតឡើងកាលពីពេលកន្លង
ទៅ នៅឯប្រទេសអាហ្រិ្វក ហើយករណីកម្រទារកតូចកើតមកដោយមានភិនភាគបែបនេះ
គឺជាករណីកម្របំផុត ដែលសឹងតែមិនធ្លាប់មាន ខណៈពេលដែលករណីនេះ គេហៅថា
Cyclopia Born ។ មិនត្រឹមតែប៉ុណ្ណោះ ប្រភពសារព័ត៌មានដដែលបន្ថែមថា កន្លងមក បើ
យោងតាមឯកសារ ករណីនេះ ធ្លាប់តែកើតមានឡើងទៅលើសត្វតែប៉ុណ្ណោះ ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ rocketnews