CamNews

រថយន្ត 

រថយន្តថ្មី Honda CR-Z hybrid ២០១៣ កែសំរួលម៉ាស៊ីនខ្លាំងជាមុន


យោងទៅតាមដំណើរការលក់មិនសូវល្អរបស់រថយន្ត Honda CR-Z hybrid ស៊េរី ២០១២
ក្រុមហ៊ុនបានកែតម្រូវស៊េរី ២០១៣ ដោយបំពាក់អាគុយ lithium-ion ថ្មីជំនូសឲ្យ  nickel
ដល់រថយន្តនេះដើម្បីឲ្យម៉ាស៊ីនមានកម្លាំងខ្លាំង និងល្អជាងមុន។

ការផ្លាស់ប្តូរអាគុយចាស់ដែលប្រើលោហៈ nickel ចេញ នឹងធ្វើឲ្យរថយន្តនេះមានកម្លាំង
ភ្លើងដល់ទៅ ១៥ kilowatts ដែលពីមុនមានត្រឹម ១០ kilowatts ប៉ុណ្ណោះ។ កម្លាំងភ្លើង
អាគុយនេះនឹងធ្វើឲ្យរថយន្តមានអានុភាព 130 hp ខ្លាំងជាងស៊េរី ២០១២ ចំនួន 8 hp។

ការរចនាផ្សេងទៀតក៏ត្រូវធ្វើឡើងផងដែរដូចជា ប្រព័ន្ធកាមេរ៉ា ប្រព័ន្ធចុចស្តាតម៉ាស៊ីន
Bluetooth wireless និងការពង្រីកកញ្ចក់ទូលាយជាងមុន ងាយស្រួលសម្រាប់អ្នកបើកបរ។

រថយន្តនេះនឹងត្រូវដាក់លក់ក្នុងតម្លៃប្រហែល $២០,៧៦៥ ៕

ដោយ៖ តុលា
ប្រភព៖ autoweek


Tags: car new Honda