ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មានពីគេហទំព័របរទេស chinadaily
ដែលទើបតែបានចេញផ្សាយ នាវេលាប៉ុន្មានម៉ោងមុននេះ អោយដឹងថា លោកបារ៉ាក់ អូបាម៉ា
បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងអាណត្តិទី ២ ហើយ នាថ្ងៃអាទិត្យ ទី២០ មករា និងថ្ងៃ
ចន្ទទី ២១ មករានេះ បន្ទាប់ពីលោក បានជាប់ឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ១ អាណត្តិ
ទៀតក្រោយប្រកួតប្រជែងជាមួយលោកមីត រ៉ូមនី កាលពីខែវិច្ឆិកាកន្លងទៅ។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល បានបន្ថែមថា លោកបារ៉ាក់ អូបាម៉ាត្រូវធ្វើ
សច្ចាប្រណិធានចូលកាន់តំណែង អាណត្តិទី២ នាថ្ងៃអាទិត្យទី២០ មករា ក្នុងពិធីជាឯកជនមួយ
ផ្សាយតាមទូរទស្សន៍នៅសេតវិមាន ។ ក៏ប៉ុន្តែតាមប្រពៃណីបើថ្ងៃទី២០ មករា ប៉ះចំថ្ងៃអាទិត្យពិ
ធីជាផ្លូវការ និងការថ្លែងសុន្ទរកថាត្រូវពន្យារពេលមកធ្វើនាថ្ងៃចន្ទថ្ងៃទី ២១ មករា វិញ ។
ដូច្នេះលោក អូបាម៉ា ក្លាយជាប្រធានាធិបតីអាមេរិកទី៧ ដែលថ្លែងសុន្ទរកថាចូលកាន់តំណែង
នាថ្ងៃចន្ទទី ២១ មករា ។ លោកអូបាម៉ាធ្វើសច្ចាប្រណិធាន២លើកគឺនាថ្ងៃអាទិត្យទី ២០ មករា
នៅឯ Blue Room នៃសេតវិមានបន្ទាប់មកធ្វើសច្ចាប្រណិធាននាថ្ងៃចន្ទទី ២១ មករា នៅវិមាន
កាពីតូល ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ chinadaily