CamNews

រថយន្ត 

រថយន្ត Lang Rover Sport ដ៏ទំនើបបំផុត មានត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ លើពិភពលោក

រថយន្ត Land Rover  ជាម៉ាករថយន្តដ៏ល្បីមួយ  នៅលើពិភពលោក  ដែលមានការពេញនិយមបំផុត
នៅលើទីផ្សាររថយន្តនៅគ្រប់តំបន់ ជាពិសេសនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នតែម្តង។

ថ្មីៗនេះមានការបង្ហាញខ្លួននូវ រថយន្ត Land Rover Sport ម៉ូដែលថ្មី ឆ្នាំ២០១៤ មួយស៊េរីថ្មីទៀតដែល
ត្រូវបានរចនាម៉ូដឡើង  ដោយក្រុមហ៊ុនផលិតរថយន្ត Bulgari។ រថយន្ត Land Rover Sport ដ៏ស្រស់
សង្ហានេះ មានរូបរាងទាក់ទាញ ខុសគ្នាខ្លះៗទៅនឹងរថយន្ត Land Rover ធម្មតាបានកែប្រែនិងបន្ថែម
ផ្នែកខ្លះៗ ទាំងរូបរាងខាងក្នុង និង ខាងក្រៅ ដែលមើលទៅពិតជាមានការចាប់អារម្មណ៍កាន់ តែខ្លាំង
ជាងមុន។

ជាពិសេស រថយន្ត Land Rover Sport ម៉ូដែលថ្មីនេះ ផលិតបានក្រុមហ៊ុនផលិតឡើង មានចំនួនត្រឹម
តែ ១០០គ្រឿងប៉ុណ្ណោះ  ដែលគ្រោងនឹងដាក់លក់នៅលើទីផ្សារ  នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៤ ក្នុង
តំលៃ ១៥០,០០០អឺរ៉ូ ដែលស្មើនឹងប្រាក់ដុល្លារអាមេរិកប្រមាណជា ២៥០,០០០០ដុល្លារ៕

សូមទស្សនា រូបភាព ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: car Range Rover Sport Coupe by Bulgari Design