ស្ទើរតែមិនគួរអោយជឿ ៖ ជាមួយនឹងបទពិសោធន៍សម្តែងដល់ទៅ ៨ ឆ្នាំ មិនដែលធ្លាប់មាន
បញ្ហាភ្លាត់ស្នៀតបែបនេះនោះទេ ពោលគឺ លោក Pravit Suebmee វ័យ ២៧ ឆ្នាំត្រូវបានរក
អោយឃើញថា ស្ទើរតែក្ស័យសង្ខារ ក៏ព្រោះតែលោកត្រូវបានក្រពើកំណាចខាំក្បាលជាប់
អំឡុងពេលនៃការសម្តែង កាលពីចុងសប្តាហ៍កន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា កម្មវិធីសម្តែងជាមួយនឹងសត្វក្រពើខាងលើនេះ ត្រូវបានធ្វើឡើងកាល
ពីចុងសប្តាហ៍កន្លងទៅ នៅឯកសិដ្ឋានចិញ្ចឹមក្រពើដ៏ពេញនិយមមួយកន្លែងមានទីតាំងស្ថិត
នៅក្នុងខេត្ត Samut Prakan ភាគកណ្តាលប្រទេសថៃ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា វាពិតជាសំណាងហួស ខណៈពេលដែល
ក្រពើកំណាចមួយក្បាលនោះ វាមិនខាំក្បាលគាត់ជាប់រហូតនោះទេ ពោលគឺ វាខាំតែបន្តិច
តែប៉ុណ្ណោះ រួចក៏ព្រលែងវិញ មកនៅរត់ចូលទៅក្នុងទឹក។ ដោយឡែកជនរងគ្រោះ ដែលជា
អ្នកបង្វិកសត្វក្រពើម្នាក់នោះ មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ពោលគឺ គ្រាន់តែទទួល
រងរបួសធ្ងន់តែប៉ុណ្ណោះ ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា
បន្តិចទៅ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ upi