CamNews

យល់ដឹង 

បុគ្គល ១៥ រូបមានឈ្មោះល្បីបំផុតក្នុងពិភព Facebook

កាលពីកំឡុងខែធ្នូ ឆ្នាំ ២០១១ កន្លងទៅនេះ Facebook ធ្លាប់បានប្រកាសរួចមកហើយស្តីអំពី
ចំនួនអ្នកប្រើប្រាស់គេហទំព័រកំសាន្តសង្គមមួយនេះ ដែលមានចំនួនឡើងរហូតដល់ ៨៤៥
លានសមាជិកបានចូលរួម និងក៏គឺជាគេហទំព័រកំសាន្តសង្គមល្បីឈ្មោះជាងគេផងដែរនៅ
លើពិភពលោកយើងនេះ។ ដោយឡែកកាលពីពេលថ្មីៗនេះ Facebook ក៏បានធ្វើការបង្ហាញ
នូវឈ្មោះបុគ្គលល្បីៗមួយចំនួននៅលើគេហទំព័រនេះផងដែរ ហើយបុគ្គលទាំងនោះភាគច្រើន
ជា តារាចំរៀង តារាភាពយន្ត និងជាកីឡាករ ...។ ខាងក្រោមនេះជាបុគ្គលទាំង ១៥ រូបដែល
មានឈ្មោះល្បីបំផុតនៅក្នុងបញ្ជីរវាយតំលៃ​របស់ Facebook បច្ចុប្បន្ន ៖



Rapper ដ៏ល្បីឈ្មោះលោក Eminem ស្ថិតនៅលំដាប់ទី ១ ជាមួយអ្នកគាំទ្រមានចំនួនរហូត
ដល់ ៥៤,៦លាននាក់ ។


តារាចំរៀងវ័យ ២៤ ឆ្នាំ Rihanna ស្ថិតនៅលំដាប់ទី ២ ជាមួយចំនួនអ្នកគាំទ្រ ៥៣,៤លាននាក់


Lady Gaga លំដាប់ទី ៣ ជាមួយអ្នកគាំទ្រចំនួន ៤៩ លាននាក់


នាង Shakira ជាមួយអ្នកគាំទ្រចំនួន ៤៨ លាននាក់


អធិរាជចំរៀងចង្វាក់ pop លោក Michael Jackson ជាមួយចំនួនអ្នកគាំទ្រជិត ៤៧ លាននាក់



កីឡាករដ៏ល្បីឈ្មោះ Cristiano Ronaldo មានឈ្មោះស្ថិតក្នុងលំដាប់លេខរៀងទី ៦ ជាមួយ
ចំនួនអ្នកគាំទ្រជាង ៤១ លាននាក់



តារាចំរៀងវ័យក្មេង Justin Bieber ជាមួយអ្នកគាំទ្រមានចំនួនជាង ៤១ លាននាក់



នាង Katy Perry មានអ្នកគាំទ្រចំនួន ៤១ លាននាក់


ព្រេងនិទាននៃចង្វាក់ចំរៀង reggae លោក Bob Marley មានអ្នកគាំទ្រចំនួន ៣៧ លាននាក់


តារាចំរៀង Akon មានអ្នកគាំទ្រប្រហែល ៣៧ លាននាក់


Rapper ល្បីឈ្មោះ Lil Wayne មានអ្នកគាំទ្រចំនួន ៣៦ លាននាក់


តារាចំរៀង Beyonce ស្ថិតនៅក្នុងលំដាប់លេខរៀងទី ១២ ជាមួយចំនួនអ្នកគាំទ្រចំនួន
៣៣,៦ ​លាននាក់នៅលើ Facebook



កីឡាករ Lionel Messi ក៏មានវត្តមាននៅក្នុងបញ្ជីរឈ្មោះនេះផងដែរជាមួយអ្នកគាំទ្រ
មានចំនួនជាង ៣៣ លាននាក់



តារាភាពយន្តដ៏ស្រស់ស្អាតនិងសិចស៊ី Megan Fox ជាមួយចំនួនអ្នកគាំទ្រជាង ៣២ លាននាក់




Avril Lavigne មានអ្នកគាំទ្រចំនួនជាង ៣១ លាននាក់នៅលើ Facebook របស់នាង៕

ប្រភព៖ HC
ដោយ៖ រស្មី

Tags: facebooksocial networkrihannalady gagashakiraeminem