យានយន្ដ ៖ កាន់តែមានការភ្ញាក់ផ្អើល ខ្លាំងឡើង ប្រសិនបើយើង សម្លឹងមកមើលផលិតផលក្រុមហ៊ុន តូយូតា វិញម្ដង ដោយកន្លងមកយើងបានដឹងច្បាស់ហើយ ពីផលិតផលក្រុមហ៊ុននេះ ថាមានការគាំទ្រច្រើន ស្ទើតែគ្រប់មជ្ឈដានអ្នកប្រើប្រាស់ ។ ប៉ុន្ដែខណៈពេលនេះ ចូលធ្វើការចាប់អារម្មណ៍ ផលិតមួយនៃផលិតផលទាំងអស់នោះ ដែលកំពុងតែ បង្កើតការប្រែប្រួលជាលំដាប់ ឲ្យស្របនឹង ការវិវត្ដនៃសម័យកាលកំពុងតែជឿនលឿន លើបច្ចេកវិទ្យានោះគឺ Toyota Tacoma 2015 ។
យោងតាមការបកស្រាយរបស់ ក្រុមហ៊ុន លើគេហទំព័រពាណិជ្ជកម្មអន្ដរជាតិបានឲ្យដឹងថា Toyota Tacoma គឺជាប្រភេទរថយន្ដដែល ធ្វើការលក់ដាច់ច្រើនទាំង់ពីរ ទម្រង់ 4WD និង 2WD។ មិនត្រឹមតែប៉ុណ្ណោះទៀតសោត ម៉ូដែលនេះ រហូតមកទល់ពេលបច្ចុប្បន្ន នៅតែមានការ ចាប់អារម្មណ៍កាន់តែខ្ពស់ ខណៈដែលក្រុមហ៊ុន ទើបតែដាក់បង្ហាញពី រូបរាង និង កំណែទម្រង់ថ្មី សម្រាប់ឆ្នាំ 2015 ។
ស៊េរីថ្មីសម្រាប់ឆ្នាំ ២០១៥ ដែលបានលើកឡើងនៅពេលនេះ ក្រុមហ៊ុន មិនបានធ្វើការអះអាងអ្វីច្រើននោះទេ ទាក់ទងនឹង ទម្រង់ម៉ាស៊ីន ដោយគ្រាន់តែបង្ហាញថា Toyota Tacoma 2015 គឺជារថយន្ដដែលប្រើសមាសភាព ៤ ម៉ាស៊ីន និង ៦ ម៉ាស៊ីន ខ្នាតរង្វាស់ ៣.៧ ត្រូវនឹងទំហំ ១៥៩ និង ២៣៦ សេះ និង ប្រើប្រព័ន្ធប្រអប់លេខដៃ មានចំនួន ៦ លេខ ។ ហើយអ្វីដែលកាន់តែពិសេស ថែមទៀតនោះ Toyota Tacoma 2015 ប្រើសមាសភាពរូបរាងទំនើបមិនចាញ់គ្នាទៅនឹង Toyota Tundra 2015 អ៊ីចឹងដែរ ។ ចំណែកតម្លៃវិញគឺ ៣១១០០ ដុល្លារ ។ ប៉ុន្ដែសូមបញ្ជាក់ថា តម្លៃមានការប្រែប្រួល ទៅតាមបណ្ដាទីផ្សារប្រទេស ផ្សេងៗ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ carsconcept2016