CamNews

រថយន្ត 

រថយន្ត Audi A4 ម៉ូដែលថ្មី ឆ្នាំ២០១៤ ប្រកាសចេញលក់ តំលៃ ៣៣,៨០០ ដុល្លារ

រថយន្ត Audi A4 ម៉ូដែលថ្មី ឆ្នាំ២០១៤ ជាប្រភេទរថយន្ត ដ៏ទំនើប បានផ្លាស់ប្តូរនូវ  រូបរាងថ្មីប្លែក
ស្រស់ស្អាត មានកន្លែងអង្គុយខាងក្នុង ធំទូលាយងាយស្រួលបើកបរ ទៅផ្លូវជិតឆ្ងាយបានយ៉ាង
ងាយ ស្រួល។

រថយន្ត Audi A4 ឆ្នាំ២០១៤ ត្រូវតុបតែង និងរចនាម៉ូដឡើងយ៉ាង ទំនើបទាំងរូបរាងខាងក្នុងនិង
ខាងក្រៅ  ដែលបានបំពាក់ជាមួយនឹង   បច្ចេកវិជ្ជាថ្មី   ទំនើប មាន ៤ម៉ាស៊ីន ស៊ីសំាង២.០លីត្រ
អាចផ្ទុកសាំងបាន ៦០,៩៤លីត្រ មានទា្វរ ៤។

ពិសេសរថយន្ត Audi A4 មានបំពាក់ជាមួយនឹងប្រព័ន្ធការពារសុវត្ថិភាព ពោងការពារសុវត្ថិភាព
កៅអី សុវត្តិភាព សំរាប់កុមារ និងមានដាក់លក់នៅលើទីផ្សារ ក្នុងតំលៃ ៣៣,៨០០ ដុល្លារ នៅ
អាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ cars


Tags: car audi A4 2014 price $33.800