ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស reuters ដែលទើបតែ
បានធ្វើការចេញផ្សាយនូវអត្តបទរបស់ខ្លួន កាលពីពេលកន្លងទៅនេះ អោយដឹងថា មានមនុស្ស
ប្រមាណជាង ១ ពាន់នាក់ ក្នុងនោះរួមមាន ភ្ញៀវទេសចរ និងអ្នកជឿទៅលើអបិយជំនឿបាននាំ
គ្នា អបអរសាទរ ខណៈពេលដែលពិភពលោកមិនត្រូវបានវិនាស ដូចទៅនឹងការព្យាករណ៍របស់
ប្រតិទិនជនជាតិម៉ាយ៉ាន។
គួរបញ្ជាក់ផងដែរថា កម្មវិធីអបអរសាទរមួយនោះ ត្រូវបានធ្វើឡើងនៅឯប្រសាទពីរ៉ាមីតបុរាណ
ជនជាតិម៉ាយ៉ាន នៅឯភាគអាគ្នេយ៍ ប្រទេសម៉ិចសិក ដោយនៅក្នុងនោះ គេក៏ឃើញមានអ្នក
ព្យាករណ៍ថា អំឡុងថ្ងៃទី ២១/១២/១២ គឺជាថ្ងៃអវសានលោកនោះ ក៏បានចូលរួមផងដែរ ស្រប
ពេលដែលការប្រារព្ធកម្មវិធីអបអរសាទរមួយនេះ ត្រូវបានគេចាត់ទុកថាវាគឺជាយុគសម័យមួយ
ថ្មី និងល្អប្រសើរសំរាប់មនុស្សជាតិ។
លើសពីនេះទៅទៀត បើយើងងាកក្រឡេកទៅមើលប្រភពដដែលនេះ ក៏បានបញ្ជាក់បន្ថែមអោ
យដឹងផងដែរថា មិនត្រឹមតែមានការអបអរសាទរ នៅក្នុងប្រទេសម៉ិចសិក ទាក់ទិនទៅនឹងការ
មិនមានថ្ងៃអវសានលោកនេះ គេក៏ឃើញមានប្រទេសមួយចំនួនផ្សេងទៀត នៅលើពិភពលោ
កប្រារព្ធកម្មវិធីអបអរស្រដៀងៗគ្នានេះផងដែរ ស្របពេលដែលមតិរិះគន់មួយចំនួនក៏ត្រូវបាន
លើកឡើង ដោយមានការទិតៀន ទៅដល់ការព្យាករណ៍របស់ជនជាតិម៉ាយ៉ាន ដែលវាផ្ទុយពី
ការពិត៕
ដោយ ៖ រិទ្ធី
ប្រភព ៖reuters