CamNews

ព័ត៌មានអន្តរជាតិ 

ញូវសេឡេន រកឃើញ បំណែក អណ្តែត នៅទីតាំងថ្មី ស្តីពីការ រុករក យន្តហោះ ម៉ាឡេស៊ី

ព័ត៌មានអន្តរជាតិ ៖ យោងតាម ទំព័រសារព័ត៌មានរដ្ឋ ចិន ស៊ិនហួរ ដែលទើបតែបានចេញផ្សាយកាល ពីយប់ថ្ងៃសុក្រ ម្សិលមិញនេះ អោយដឹងថា យន្ដហោះរបស់អូស្រ្ដាលី បានប្រទះឃើញបំណែក កំពុង រសាត់អណ្ដែត  លើផ្ទៃ     សមុទ្រឥណ្ឌា នៅទីតាំងស្វែងរកថ្មី ដែលមានចម្ងាយប្រមាណ ១១០០ គីឡូ ម៉ែត្រ ភាគខាងត្បូង ពីទីតាំងដែលគេកំណត់ថា ជាទីតាំងដែលយន្ដហោះ MH-370 បានធ្លាក់ ។

ដោយឡែក រូបភាពខាងក្រោមនេះ សរបញ្ជាក់អោយឃើញ ពីយន្តហោះ កងកម្លាំងយោធា ញូវសេ  ឡេនបានវិលត្រលប់ មកកាន់អាកាសយានដ្ឋានអន្តរជាតិ ក្រុង Perth ប្រទេស អូស្រា្តលីវិញ ក្រោយពី បុគ្គលិក ដែលជាក្រុមការងារ នៅលើយន្តហោះ ខាងលើ បានបញ្ជាក់ថា ពួកគេបានប្រទះឃើញ បំ ណែកមួយចំនួន ដែលកំពុងតែរសាត់អណ្តែត លើផ្ទៃទឹកសមុទ្រ ឥណ្ឌា ពោល នៅទីតាំងថ្មី ពីកន្លែង ដែលរុករកចាស់ ភាគខាងត្បូង សមុទ្រ ឥណ្ឌា ដែលធ្លាប់ត្រូវបានគេសន្មត់អោយដឹងថា ជាកន្លែងធ្លាក់ យន្តហោះ ។


គួររំឭកថា ជាមួយនឹង ព័ត៌មានចុងក្រោយ ចេញផ្សាយជាសាធារណទូទាំងពិភពលោក អោយដឹងថា ប្រតិបត្តិការរុករក បានចាប់ផ្តើមពង្រីកដែន វិសាលភាព របស់ខ្លួនទៀតហើយ ពោល បន្តការរុករកជា ច្រើនគីឡូម៉ែត្រ ភាគខាងត្បូង ទីតាំងចាស់ ដោយនៅក្នុងនោះ បានចាប់ផ្តើមរុករកទីតាំងថ្មីទាំងស្រុង កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ក្រោយពីមានរបាយការណ៍ចុងក្រោយ ពីប្រព័ន្ធផ្កាយរណបអោយដឹង ថាយន្តហោះ មុននឹងមានការធ្លាក់ចុះ និង បាត់ពីប្រព័ន្ធរ៉ាដា វាបានធ្វើដំណើរ លឿនហួស ពីការស្មាន ពីលើកដំបូង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: National news Khmer stars Cambodia Ent news