ស្ទើរតែមិនគួរអោយជឿ ៖ ក្រុមអ្នកជំនាញធម្មជាតិ បានធ្វើការរុករកឃើញ ព្រៃក្រោមទឹកដ៏មហាអស្ចារ្យ ធ្លាប់មានវត្តមានរាប់ពាន់ឆ្នាំកន្លងទៅនេះ នៅឯឈូងសមុទ្រ Norfolk ចក្រភពអង់គ្លេស ។
តំបន់ព្រៃមួយនេះ ត្រូវបានគេធ្លាប់ស្គាល់ឈ្មោះថា 'Doggerland' ដែលធ្លាប់តែមានវត្តមាន លាតសន្ធឹង ធំល្វឹងល្វើយ មុនពេលដែលត្រូវជន់លិចបាត់ ដោយសមុទ្រ North Sea ។ គួរបញ្ជាក់ថា ធ្លាប់មានវត្តមានលាតសន្ធឹងល្វឹងល្វើង ព្រៃក្រាស់មួយនេះ បង្កជាលក្ខណៈងាយស្រួល ដល់ក្រុមអ្នកប្រមាញ់ ដែល រស់នៅក្បែរតំបន់ជុំវិញ មានឱកាសដើរចូលទៅក្នុងទឹកដីប្រទេស អាល្លឹម៉ង់បានយ៉ាងងាយ ដោយត្រេច ចរតាមព្រៃក្រាស់មួយនេះ ។
សេចក្តីរាយការណ៍ ពីទំព័រប៊ីប៊ីស៊ីអោយដឹងថា ព្រៃក្រោមទឹកមួយនេះ ត្រូវបានរកឃើញដោយក្រុមអ្នក ជំនាញឈ្មោះ Dawn Watson និង Rob Spray មកពីភ្នាក់ងារស្រាវជ្រាវ សមុទ្រ ក្នុង បេសកម្ម ដំណើរ ផ្សងព្រេងមុជទឹក ដើម្បីធ្វើការសិក្សាស្រាវជ្រាវ ជីវចម្រុះបាតសមុទ្រ ។ គួររំឮក ថា ព្រៃមុនសម័យបុរេ ប្រវត្តិមួយនេះ សម្ងំលាក់ខ្លួនពួនអាត្មា តាំងពីដើមរៀងមក ទើបតែមានវត្តមាន ខ្យល់ព្យុះកន្ត្រាក់កម្លាំង ខ្លាំងនោះទេ នៅឯភាគខាងកើត ឆ្នេរសមុទ្រ ប្រទេស អង់គ្លេស ខែធ្នូ ឆ្នាំ ២០១៣ កន្លងទៅនេះ ទើបវត្ត មានរបស់វាស្តែងចេញឡើង ។
ខណៈមានការចាក់ផ្សាយ នូវឃ្លីបវីដេអូរូបភាពក្រោមទឹក នៃព្រៃ បុរាណមួយនេះ ក្រុមអ្នកជំនាញមាន ជំនឿជាក់អោយដឹងថា ហោចណាស់ ព្រៃនេះ មានវត្តមានចាប់តាំង ពី ១០,០០០ ឆ្នាំមុនមកម្ល៉េះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី