CamNews

យានយន្ត 

ក្រុមហ៊ុម​ Yamaha សម្រេចស្នាដៃកាន់តែទំនើបមួយទៀតហើយ គឺ Yamaha YZF-R1​ ​2015

យានយន្ដ៖ ក្រុមហ៊ុន Yamaha ដែលកំពុងតែស្ថិតក្នុងការ គាំទ្រច្រើនលើស្នាដៃ នៃការ ឆ្នៃម៉ូត និង គុណភាព​​រហូតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនកាន់តែមានសន្ទុះខ្លាំង​ឡើង ជាពិសេស ២ ឆ្នាំចុងក្រោយ តែម្ដង ។ ជាមួយ​ស៊េរីកាន់តែទំនើប ដែលក្រុមហ៊ុន​បាន សម្រេចនិង​លើកឡើងមកបង្ហាញនៅពេលនេះ​ ក្រុមហ៊ុន សូមឧទ្ទេស​​នាមស៊េរីថ្មីនៃម៉ូដែល មួយគ្រឿងទៀត នោះគឺ Yamaha YZF-R1 2015 ។ 

Yamaha YZF-R1 2015 បានត្រូវក្រុមហ៊ុន សម្រេចចេញរូបរាងជាផ្លូវការ ហើយថែមទាំងបានចុះផ្សាយ​លើ​គេហទំព័រ ឆាប់រហ័សបំផុត ដើម្បីងាយបំពេញបានតម្រូវការ ប្រិយមិត្ដ ម៉ូតូធំ ដែលបច្ចុប្បន្ន កំពុងតែមានការ​កើនឡើងខ្ពស់ ស្ទើរតែគ្រប់ស្រទាប់វណ្ណៈ អ្នកប្រើប្រាស់។ រូបរាងដែលបានសម្រេចចេញនៅ​ពេលនេះ​ ក្រុមហ៊ុន​សូមរំលឹកថា ពិតជាសាកសម ពេញលេញសម្រាប់ ប្រិយមិត្ដដែលនិយម លេង​ទំហំ​មាឌ ធំ ព្រមទាំងកម្លាំង ម៉ាស៊ីន ។​

ភាពល្អឥតខ្ចោះ ថែមទាំងទំនើបទៀតនោះ Yamaha YZF-R1 2015 ត្រូវបានក្រុមហ៊ុន បំពាក់មកជាមួយ​នូវ សមាសភាព​កម្លាំង​ ៤ ម៉ាស៊ីន ត្រូវ ៩៩៨ សេសេ​ ប្រើស៊ឺប៉ាប់​ ១៦ ដើម និងដំណើរការម៉ាស៊ីនជាមួយ ដំណាក់កាល ល្បឿនដល់ទៅ ៦ លេខ ។ រីឯតម្លៃវិញ យោងតាមការបកស្រាយរបស់ គេហទំព័រពា​ណិជ្ជ​កម្ម បានបង្ហាញថា ១៦៥០០ ដុល្លារ ។ 

ទស្សនារូបភាពខាងក្រោម បន្ថែម ៖ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖​ Topspeed


Tags: Vehicle Yamaha YZF-R1​ ​2015