CamNews

តារា 

អេរិច ស្និទ្ធប្លែកជាមួយនារី​ម្នាក់ តែ​ច្រាន​ចោល​ចំណង​ស្នេហ៍

ភ្នំពេញ៖ តារាចម្រៀងប្រុស ធ្លាប់លេចឈ្មោះល្បីលោក អេរិច ក្រោយពី បែកធ្លាយដំណឹង ស្នេហាក្រៅឆាកជាបន្តបន្ទាប់ រួចមក រហូតមកដល់ពេលនេះ ហាក់ដូចជាបាត់មុខបាត់មាត់ ពីសិល្បៈស្ទើរតែទាំងស្រុងទៅហើយ ។ ប៉ុន្តែ មុននេះបន្តិច ស្រាប់តែឃើញ តារាប្រុសរូបនេះ បានបង្ហោះរូបថត បង្ហាញពីភាពស្និទ្ធជាមួយ នារីវ័យក្មេងម្នាក់ដែល មានវ័យប្រហាក់ ប្រហែលគ្នា ។

ថ្មីៗនេះ នៅលើបណ្តាញសង្គម ទំនាក់ទំនង Facebook របស់តារាចម្រៀងប្រុស លោក អេរិច គេបានឃើញលោក បង្ហោះ នូវរូបថតចំនួន ១ សន្លឹក ថតលក្ខណៈកៀកកើយ ជាមួយនារីម្នាក់ ដែលមានវ័យស្របាលគ្នានឹងលោក ។

ការបង្ហាញរូបភាព មើលទៅហាក់មានភាពស្និទ្ធស្នាលនេះ បានធ្វើឱ្យ មិត្តភក្តិនៅ ក្នុងfacebook ក៏ដូចជាអ្នកដែល បានឃើញរូបថតនេះ មានភាពភ្ញាក់ផ្អើលគ្រប់គ្នា និង មានការសង្ស័យចំពោះសកម្មភាព ដ៏ស្និទ្ធស្នាលប្លែកនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងទេថា អ្នកទាំងពីរនេះមានទំនាក់ទំនងស៊ីជម្រៅ បែបណាជាមួយគ្នាទើប បានជាស្និទ្ធស្នាល ជាមួយគ្នាខ្លាំងបែបនេះ ។ ប្រាប់គេហទំព័រ LookingTODAY នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ ២០១៥នេះ តារាចម្រៀងលោក អេរិច បាននិយាយ ទាំងអស់សំណើយថា« នារីម្នាក់នេះមិនមែន ជាសង្សា ឬ គូ ស្នេហ៍ថ្មីថ្មោង ដូចគេសង្ស័យនោះឡើយគាត់គឺជាអ្នករួមអាជីពការងារ ខាងក្រៅជាមួយគ្នា តែប៉ុណ្ណោះដូច្នេះសុំបង ប្អូនក៏ដូចមិត្តភក្តិក្នុងហ្វេសប៊ុកទាំងអស់ កំមានការ យល់ច្រឡំ » ។

លោក អេរិច បានបញ្ជាក់ទៀតថា «ខ្ញុំ និងគាត់គ្រាន់តែមិត្តរួមការងារប៉ុណ្ណោះ គ្មានអីផ្សេងពីនេះទេ ហើយរូបថតនេះ គឺពួកយើងបានថត ជាមួយគ្នាកាលពីទៅធ្វើនៅជប៉ុន នាអំឡុងចុងខែមករា ឆ្នាំ២០១៥ កន្លងនេះ។ ខ្ញុំក៏សូមច្រាន ចោលចំពោះការលើកឡើងថា ខ្ញុំមានទំនាក់ទំនងស្នេហា ឬជាការចាប់ផ្តើម នៃសម្ព័ន្ធភាពមេត្រីស្នេហ៍ ជាមួយគ្នា ព្រោះភាពស្និទ្ធស្នាលនេះ គ្រាន់តែក្នុងលក្ខណៈការងារប៉ុណ្ណោះ» ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh