ព័ត៌មានអន្តរជាតិ ៖ Abbott ក្រុមហ៊ុនអាហាររូបត្ថម្ភប្រទេសវវៀតណាម បានធ្វើការសំរេចចិត្ត
ក្នុងការប្រមូលផលិតផល ម្សៅទឹកដោះគោត្រលប់មកវិញ ( Similac Gain Plus Eye – Q ជា
ប្រភេទទឹកដោះប្រើសម្រាប់កូនតូចវ័យពី ១ ឆ្នាំទៅ ៣ ឆ្នាំ ) បន្ទាប់ពីមានការសង្ស័យថាអាច
នឹងមានផ្ទុកសារធាតុពុល (Clostridium Botulinum germ) ដែលអាចធ្វើអោយសាច់ដុំខ្វិន ។
គួររំឭកផងដែររថា ក្រុមហ៊ុនមួយនេះ បានធ្វើការចែកចាញផលិតផលទឹកដោះគោម៉ាកនេះ
បន្ទាប់ពីមានការនាំចូល ពីប្រទេសញ៉ូវសេឡេន ដោយខ្លួនបានចេញសេចក្កី ថ្លែងការណ៍
អោយដឹងថា ម្សៅទឹកដោះចំនួន ១០,១៣៥ កំប៉ុងក្នុងចំណោម ១២,៩២៧ កំប៉ុងត្រូវបាន
ប្រមូលត្រលប់ចូលឃ្លាំងវិញហើយ បន្ទាប់ពីបានធ្វើចរាចរណ៍ ទៅលើទីផ្សារប្រទេសវៀត
ណាម។
យ៉ាងណាមិញ បើយោងតាមសម្តីលោក Do Thai Vuong ជាប្រធានទំនាក់ទំនងសហប្រតិ
បតិ្តការមកពី Abbott ក្រុមហ៊ុនអាហាររូបត្ថម្ភប្រទេសវវៀតណាម បានអះអាងបន្ថែមអោយ
ដឹងថា រាល់អតិថិជនទាំងអស់ ដែលបានជាវម្សៅទឹកដោះគោ Similac Gain Plus Eye – Q
យកទៅប្រើប្រាស់ លោកអ្នកអាច ធ្វើការប្តូរយកថវិការវិញបានជាមួយនឹងតំណាងចែក
ចាយរបស់ក្រុមហ៊ុន ឬក៏ទូរស័ព្ទហៅទៅកាន់លេខ 19001519 ដើម្បីធ្វើការសាកសួរព័ត៌
មានលម្អិត។
បើយោងទៅតាមមជ្ឈមណ្ឌល សហរដ្ឋអាមេរិក សំរាប់ការត្រួតពិនិត្យនិងការពារជំងឺ ( US
Centres for Disease Control and Prevention (CDC) ) អោយដឹងថា ទារកដែលបាន
ទទួលនូវសារធាតុបំពុល Botulinum អាចនឹងមានបញ្ហាប្រឈមចំពោះសុខភាព ដូចជា
មិនសូវជាទទួលទានអាហារ ថមថយកម្លាំង ក៏ដូចជា ប្រព័ន្ធសាច់ដុំមានការចុះខ្សោយ ។
បើសិនណាមិនមានការព្យាបាលអោយទាន់ពេលវេលានោះទេ អាចនឹងមានវឌ្ឍនភាពទៅ
រកភាពខ្វិននៃរាងកាយដូចជា ៖ សាច់ដុំ ដៃ និងជើងជាដើម។
គួរបញ្ជាក់ងផងដែរ មិនទាន់មានករណីមិនប្រក្រតី កើតឡើងទៅលើទារកតូចនៅឡើយ
នោះទេ តែដើម្បីធានាអោយបានទៅលើសុខាមាលភាពទារកតូច ក្រុមហ៊ុនមួយនេះ ក៏បាន សំរេចចិត្តក្នុងការប្រមូលត្រលប់ផលិតផលរបស់ខ្លួនមកវិញ។
ដោយឡែក ប្រភពសារព័ត៌មានដដែលបន្ថែមថា សារធាតុពុល Botulinum ត្រូវបានគេ
សង្ស័យថា អាចនឹងមាននៅក្នុងម្សៅទឹកដោះគោ Similac Gain Plus Eye – Q ជាប្រភេទ
ទឹកដោះប្រើសម្រាប់កូនតូចវ័យពី ១ ឆ្នាំទៅ ៣ ឆ្នាំ ដែលបានធ្វើការនាំចូលមកកាន់ប្រទេស
នេះ ចាប់តាំងពីដើមខែកក្កដា ឆ្នាំ ២០១៣ ហើយ រាល់ផលិតផលដែលក្រុមហ៊ុនសម្រេច
Recall មកវិញរួមមានលេខកូដដូចជា ៖ 2564G54114, 2564G54115, 2564G54116, 25
64G54117, 2564G54118, 2565G54118, 2565G54119,2566G54119, 2566G54120,
2567G54120, និងក្បាលកូដ 2676G54120។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានរឿងអាស្រូ វទាក់ទិនទៅនឹងការឃើញ ថាមានសារធាតុ
ពុល ដែលមាននៅក្នុងគ្រឿងផ្សំរបស់ក្រុមហ៊ុនម្សៅទឹកដោះគោFonterra របស់ប្រទេសញ៉ូវ
សេឡេន ក្រុមហ៊ុនចែកចាយទូទាំងពិភពលោក បានធ្វើការសម្រេចចិត្តក្នុងការហៅត្រលប់
មកវិញនូវផលិតផលរបស់ខ្លួន ក្នុងនោះ ក៏មានប្រទេសកម្ពុជាយើងផងដែរ។ ចុចទីនេះ ដើ
ម្បីដឹងព័ត៌មានពីភាពមិនប្រក្រតីរបស់ក្រុមហ៊ុន Fonterra ប្រទេសញ៉ូវសេឡេន៕
ដោយ ៖ រិទ្ធី
ប្រភព ៖ vov