CamNews

ព័ត៌មានជាតិ 

ប្រមូលម្សៅទឹកដោះ គោ Dumex ចូលឃ្លាំងវិញ ដោយសារមាន មេរោគ

ភ្នំពេញ៖ ក្រុមហ៊ុន DKSH Cambodia Ltd បានប្រកាសប្រមូលផលិតផលរបស់ខ្លួនមួយចំនួន
ត្រឡប់ចូលឃ្លាំង វិញ ដោយសារតែសង្ស័យមានមេរោគ ឆ្លងមកពីក្រុមហ៊ុន Fonterra ដែលអាច
នាំឲ្យទារកមានលាមកក្តៀន រាគ និងក្អួតចង្អោរ។

ផលិតផលម្សៅទឹកដោះគោសម្រាប់ទារក ដែលត្រូវប្រមូលត្រឡប់មកវិញនេះ មានម្សៅទឹកគោ
កម្រិត១ សម្រាប់ទារក អាយុ ០ដល់១២ខែ និងម្សៅទឹកគោកម្រិត២ សម្រាប់ទារក អាយុ៦ ដល់
២៤ខែ។ 

ក្រុមហ៊ុនចែកចាយផលិតផលទឹកដោះមួយនេះ បានបញ្ជាក់ថា ការប្រមូលផលិតផលជាបន្ទាន់
ដោយសារគ្រឿងផ្សំដែលអាចឆ្លងរោគរបស់ក្រុមហ៊ុន Fonterra របស់ប្រទេសនូវែលសេឡង់ ដែល
ជាក្រុមហ៊ុនផលិត និងនាំចេញម្សៅទឹកដោះគោធំជាងគេលើពិភពលោក។ 

លោក ច័ន្ទ បញ្ញារិទ្ធ ប្រធានផ្នែកទីផ្សារក្រុមហ៊ុនឌុយមិច បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម
អម្ពិលនៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៣ថា ក្រុមហ៊ុន Fonterra បានផ្តល់ព័ត៌មានដល់ក្រុមហ៊ុន
DKSH Cambodia Ltd ការិ យាល័យ ឌុយមិច អំពីសារធាតុផ្សំមួយចំនួន ដែលអាចមានបញ្ហាលើ
គុណភាព។ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១ ៣ ក្រុមហ៊ុន DKSH Cambodia Ltd ការិយាល័យ ឌុយមិច
បានទទួលព័ត៌មានបន្ថែមទៀតពីក្រុមហ៊ុន Fonterra ដែលបង្ហាញថា សារធាតុផ្សំមួយចំនួនដែល
ផ្គត់ផ្គង់ដល់ក្រុមហ៊ុន DKSH Cambodia Ltd ការិយាល័យ ឌុយមិច អាចមានលទ្ធភាពចំលងរោគ
ផងដែរ។ 

លោក ច័ន្ទ បញ្ញារិទ្ធ បានបញ្ជាក់ថា ផលិតផលដែលត្រូវបានមកវិញមានចំនួន៨កូដ ដែលមាន
បញ្ជាក់ថ្ងៃផលិតច្បាស់លាស់។ លោកបានបញ្ជាក់ថា នេះជាគោលការណ៍របស់ក្រុមហ៊ុនក្នុង
យកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់អតិថិជន។

ទោះជាយ៉ាងណា ម្សៅទឹកដោះគោ ដែលមានបញ្ហានេះ ក្រុមហ៊ុនរបស់លោក បានប្រមូលមកពី
អតិថិជនវិញ បាន ច្រើនហើយ ហើយក៏មិនទាន់មានបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរលើទារករបស់អតិថិ
ជនផងដែរ។

ផលិតផលដែលត្រូវបានប្រមូលត្រលប់មកវិញទាំងអស់ត្រូវបានរាយឈ្មោះដូចជា៖

-Dumex Dupro (Step 2) Green ៨០០ក្រាមដែលមានកូត FGDFORG0800TNKH17 សម្រាប់
កាលបរិច្ចេទបួនលើកផ្សេងគ្នា (30/Apr/13 to 30/Oct/15, 02/May/13 to 02/Nov-15, 28/May/13
to 28/Nov/15 និង 29/May/13 to 29/Nov/15 ។  -

Dumex Dupro (Step 2) Green ៤០០ក្រាមដែលមានកូត FGDFORG0400TNKH17 សម្រាប់កាល
បរិច្ឆេទ 23/May/13 to 23/Nov/15 ។  -

Dumex Dulac (Step 1) Gold ៨០០ក្រាម ដែលមានកូត FGMG1RG0800TNKH06 សម្រាប់កាល
បរិច្ឆេទចំនួនពីរលើក (30/May/13 to 30/May/15 និង 19/Jun/13 to 19/Jun/15) ។ -

Dumex Dupro (Step 2) Gold ៨០០ក្រាម ដែលមានកូត FGMG2RG0800TNKH06 សម្រាប់កាល
បរិច្ឆេទ 31/May/13 to 31/May/15 ។ 

លេខទំនាក់ទំនងសំរាប់មាតាបិតានិងអាណាព្យាបាល៖ លេខទូរស័ព្ទ (សំរាប់អ្នកប្រើប្រាស់) :
012 233 283 / 017 333 071 / 017 333 086 /012 222 160 លេខទូរស័ព្ទ (សំរាប់អ្នកចែកចាយ
បន្ត) : 060 888 508 / 012906130 ។   

សូមបញ្ជាក់ថា មកដល់ពេលនេះ ប្រទេសចំនួនបីហើយ គឺចិន រុស្ស៊ី និងវៀតណាម បានធ្វើការហាម
ឃាត់ការនាំចូលម្សៅទឹកដោះគោដែលជាផលិតផលរបស់ក្រុមហ៊ុនយក្ស Fonterra របស់នូវែលសេ
ឡង់៕

ការប្រកាសផ្សាយ ប្រមូលត្រលប់មកវិញ នូវម្សៅទឹកដោះគោកូនក្មេងរបស់ ក្រុមហ៊ុន Fonterra សូម
ចុចត្រង់នេះ !!!

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social Fonterra DKSH Cambodia Ltd Dumexព័ត៌មានជាតិ