CamNews

ព័ត៌មានអន្តរជាតិ 

ឆេះផ្សារនៅក្នុងក្រុង ប្រល័យសង្ខារមនុស្ស ៦ នាក់ មិនសំចៃដៃ

អន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ ពីអាជ្ញាធរជាតិចិន ប្រឆាំងនឹងឧបទ្ទេវហេតុគ្រោះ
អគ្គីភ័យ  អោយដឹងថា   កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ  អគ្គីភ័យមួយបានឆាបឆេះផ្សារមួយ
កន្លែង នាទីក្រុងសៀងហៃ ប្រទេសចិន​ ខណៈពេលដែលមកទល់នឹងពេលនេះ មនុស្ស ៦ នា
ក់ត្រូវបានស្លាប់បាត់បង់ជីវិត  ស្របពេលដែលច្រើននាក់ផ្សេងទៀត   ត្រូវបានបញ្ជូនទៅមន្ទីរ
ពេទ្យក៏ព្រោះតែរងរបួសជាទម្ងន់។

គួរបញ្ជាក់ផងដែរថា  ភ្លើង​ឆាប​ឆេះ​​​កាល​ពី​ថ្ងៃទី​ ៦ មករា ​វេលា​ម៉ោង ​​​​២០​និង​៣០​នាទី​​ក្នុង​ផ្សារ
​​លក់ដុំ​​ផលិត​ផល​​​កសិកម្ម​​ ស្ថិត​នៅខណ្ឌ​ពូដុង​ ក្រុង​សៀង​ហៃ ។ ពួក​អ្នក​ជួយ​​សង្គ្រោះ​នៅ​បន្ត​
តាម​​រក​ពួក​អ្នក​របួស​ ។ បើក​ទ្វារ​​២៤​ម៉ោង​​​លើ​២៤ម៉ោង​​​​ផ្សារ​នេះ​ជា​​ផ្សារ​​​បោះ​ដុំ​​ធំ​ជាង​ គេ​បំផុត​​​
នៅក្រុង​សៀង​ហៃ​​​ខាង​លក់​ផលិ​តផល​​កសិកម្ម​។

ដោយឡែក  បើនិយាយពីមូលហេតុពិត  នៃការឆាបឆេះមិនទាន់បានដឹងច្បាស់នៅឡើយទេ
ស្របពេលដែលយុទ្ធនាការនៃការស៊ើបអង្កេតនៅតែបន្តមាននៅឡើយ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព  ៖​ xinhuanet


Tags: international news strange entertainment