ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មានដែលបានចេញផ្សាយដោយ
គេហទំព័របរទេស Happening កាលពីវេលាល្ងាចម្សិលមិញនេះបានបញ្ជាក់អោយដឹងថាស្រ្តី
ជាម្តាយម្នាក់ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីបានជួលនារីរាំអាក្រាតកាយ មករាំអបអរសាទរ
កម្មវិធីខួបកំណើតកូនប្រុសរបស់ខ្លួន ឈានចូលវ័យ ១៦ ឆ្នាំ។
គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយរូបនោះ មានឈ្មោះថា Judy H. Viger វ័យ ៣៣ ឆ្នាំ ត្រូវបា
នភ្នាក់ងារមានសមត្តកិច្ចបានធ្វើការចាប់ឃាត់ខ្លួន ដោយឃុំជាបណ្តោះអាសន្ន ពីបទធ្វើអោ
យមានផលប៉ះពាល់បែបអវិជ្ជមាន ចំពោះសុខាមាលភាពក្មេងមិនទាន់គ្រប់អាយុ (១៦ឆ្នាំ) ។
លើសពីនេះទៅទៀត បើតាមប្រភពដដែលបានបន្ថែមថាករណីខាងលើនេះ បានកើតឡើង
នៅក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិកកាលពីពេលកន្លងទៅថ្មីៗនេះស្របពេលដែលច្បាប់
នៃប្រទេសនេះ បានចែងថា ជនណាមួយដែលធ្វើអំពើមិនគប្បីទាក់ទិនទៅនឹងផលប៉ះពាល់
អវិជ្ជមានទៅលើសុខាមាលភាពក្មេងមិនទាន់គ្រប់អាយុ(ក្រោម១៨ឆ្នាំ) រួមមានដូចជា៖ ផល
ប៉ះពាល់ផ្លូវកាយ ផ្លូវចិត្ត ក៏ដូចជា ក្រមសីលធម៌ អាចនឹងជាប់ពន្ធនាគារដល់ទៅមួយឆ្នាំ។
ដូច្នេះដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើទិដ្ឋភាពរួមនៃកម្មវិធីខួបកំណើតនោះ មានទិដ្ឋភា
ពយ៉ាងណា តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោម ដែលមានជាសំរង់ជារូបភាព ទាំង
អស់គ្នាណា ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ Happening