ព័ត៌មានកីឡា៖ Diego Costa ដែលជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ Chelsea ហើយមិនទាន់នឹងបានព្យាបាលរបួសបានជាសះស្បើយផងដែរនោះ អាចនឹងត្រូវ ក្រុមធ្វើការសម្រេចចិត្ដ ដាក់ឲ្យចូលប្រកួត នាថ្ងៃជំនួបគ្នាជាមួយ Arsenal ខាងមុខនេះ។
ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំដែលធ្លាប់ខកខានការប្រកួតអស់រយៈពេលជិត ១ សប្ដាហ៍មកហើយនេាះ ត្រូវបានក្រុមរៀបចំជើងឡើងវិញ ទាំងកីឡាករមិនទាន់នឹងបានជាសះស្បើយពីរបួសនៅឡើយ នោះទេ ។ ទន្ទឹមនឹងការគ្រោងទុកនេះផងដែរ Diego Costa ធ្លាប់ត្រូវបាន ក្រុមអនុញាតឲ្យចូលប្រកួតម្ដង ត្រឹមតែរយៈពេល ១១ នាទីប៉ុណ្ណោះ ក្នុងជំនួបប្រកួត ជាមួយ Stoke City កាលពីចុងសប្ដាហ៍មុន ។
Chelsea នឹងត្រូវជួបគ្នាជាមួយ Arsenal ត្រឹមតែរយៈពេល ២ សប្ដាហ៍ខាងមុខទៀតតែប៉ុណ្ណោះ ។ ហើយសម្រាប់គម្រោងរៀបចំរបស់ក្រុម នឹងរំពឹងទុកថា ដល់ពេលនេាះ កីឡាករ Diego Costa នឹងជាសះស្បើយពីរបួស រមួលសាច់ដុំ ខណៈពេលនេះ នូវមិនទាន់ជាសះស្បើយនៅឡើយ ។
ប្រភពព័ត៌មានបានបន្ដទៀតថា ថ្នាក់ដឹកនាំ Chelsea នឹងមិនអនុញាតឲ្យកីឡាករ ចូលរួមប្រកួត ឡើយក្នុងអំឡុងពេល មុនថ្ងៃការប្រកួតក្រុម ត្រូវប៉ះជាមួយ Arsenal មកដល់ ។ ដូច្នេះ ក្ដីសង្ឃឹមដ៏មុតមាំបំផុត កីឡាករត្រូវតែរក្សាសុខភាពឲ្យបាន ល្អបំផុត សម្រាប់ការប្រកួតមួយនេះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ dailymail