ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាល កូរ៉េខាងត្បូង ទំព័រ សារព័ត៌មានបរទេស ស៊ីអិនអិន បានចុះផ្សាយ អត្ថបទ កាលពីអំឡុង ពេលម្សិលមិញនេះ អោយដឹង ថា យន្តហោះ ចិន ដឹកអ្នកដំណើរ ច្រើនជាង ២០០ នាក់មួយគ្រឿង បានហោះកៀក និង ហោះកាត់ទៅ នឹងគន្លងបាញ់ គ្រាប់រ៉ុកកែត របស់រដ្ឋាភិបាលកូរ៉េខាងជើង ពោលហោះកាត់ ក្រោយបន្តិច បន្ទាប់ពីធ្វើ ការបាញ់បង្ហោះ ។
លោក Kim Min-Seok អ្នកនាំពាក្យ តំណាងអោយ ក្រសួងការពារជាតិ ប្រទេស កូរ៉េខាងត្បូង បានអះ អាងអោយដឹង កាលពី ថ្ងៃពុធ ម្សិលមិញនេះ អោយដឹងថា រដ្ឋាភិបាលកូរ៉េខាងជើង បានសម្រេចចិត្ត បាញ់គ្រាប់រ៉ុកកែត កាលពីថ្ងៃអង្គារ កន្លងទៅនេះ នៅវេលាម៉ោង ប្រមាណជាង ៤ និង ១៧ នាទីល្ងាច ដោយពុំបានធ្វើសេចក្តីប្រកាស ព្រមានប្រាប់ ពីគន្លងផ្លូវរថរបស់វា នោះទេ ។
បន្ថែមពីលើនេះ គាត់បន្តថា វិនាទីបន្ទាប់ ពោលគឺក្រោយពីបានបាញ់បង្ហោះ គ្រាប់រ៉ុកកែត ពីរដ្ឋាភិបាល កូរ៉េខាងជើង បើតាមរបាយការណ៍ គេឃើញមាន យន្តហោះ របស់អាកាសចរណ៍ China Southern Airlines ផ្ទុកអ្នកដំណើរ លើសពី ២០០ នាក់ ហោះចេញពីអាកាសយានដ្ឋាន អន្តរជាតិ Narita ប្រទេស ជប៉ុន ឆ្ពោះទៅកាន់ប្រទេសចិន ដោយហោះកៀក និង ហោះកាត់ គន្លងផ្លវរថ របស់គ្រាប់រ៉ុកកែតនោះ។
ជាមួយនឹងសន្និសិទ សារព័ត៌មាន សង្ខេប លោក Kim បានផ្តល់ជាកិច្ចសម្ភាសន៍ អោយដឹងថា វាពិត ជាគ្រោះថ្នាក់មួយ ដែលមិនអាចមើលរំលងបាន ពីព្រោះថា សកម្មភាព បង្កហេតុ របស់រដ្ឋាភិបាលកូរ៉េ ខាងជើង ពិតជាបានធ្វើអោយមានការគម្រាមគំហែង ដល់បណ្តាជនស៊ីវិល ខណៈ រដ្ឋាភិបាលកុម្មុយនី ស្តមួយនេះ ពិតជាបានរំលោភទៅនឹងច្បាប់អន្តរជាតិ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន