តើអ្វីទៅជាគន្លឹះ ដើម្បីរក្សាចំណងស្នេហ៍ របស់អ្នកឲ្យបាន យូរអង្វែង? អ្នកស្រាវជ្រាវ ជាច្រើនដែល
បាន សិក្សានៅសាកលវិទ្យាល័យ ប្រាប់ថា ចំណុចសំខាន់ ៥យ៉ាង ដើម្បីរក្សាទំនាក់ទំនងរបស់ អ្នក
ឲ្យកាន់តែមានភាព ផ្អែមល្ហែម ។
ចំណុចទី ១៖ ដៃគូទាំងពីរត្រូវចេះពិភាក្សាគ្នា
អ្នកត្រូនិយាយពីអារម្មណ៍របស់ខ្លួនឯង ហើយក៏លើកទឺកចិត្តឲ្យដៃគូរបស់អ្នកឲ្យ និយាយពីអារម្មណ៍
របស់គេដូចគ្នា ដើម្បីឲ្យដឹងពីចំណុចល្អ ឬមិនល្អរៀងៗខ្លួន។ នៅពេល ដែលយើង មានទំនាក់ទំនង
ជាមួយនរណាម្នាក់ ការពិភាក្សាមានន័យថា ការបង្ហាញអារម្មណ៍ ផ្ទាល់ខ្លួនចំពោះដៃគូរបស់យើង។
ចំណុចទី ២៖ ដោះស្រាយគ្រប់បញ្ហាពីចំណុចអវិជ្ជមាន
គូស្នេហ៍ទាំងអស់ត្រូវចេះ ដោះស្រាយបញ្ហា រួមគ្នាដោយលើកយក ចំណុចល្អៗមកពិភាក្សា ហើយ
មិនត្រូវ មើលឃើញតែ ចំណុចអាក្រក់របស់ដៃគូនោះទេ ព្រោះថាវាអាចជា ហេតុផល ធ្វើឲ្យ យើង
មានការបែកបាក់គ្នា។ ជាពិសេសត្រូវ ចេះយោគយល់គ្នា ទៅវិញទៅមក មិនថា ក្នុងកាលៈទេសៈ
ណាក៏ដោយ ឬ មិនថាភាគីខាងណាជាអ្នកធ្វើខុសឡើយ។
ចំណុចទី ៣៖ ធានាអះអាងទៅវិញទៅមក ដើម្បីដើរទៅថ្ងៃអនាគតជាមួយគ្នា
ចំពោះគូស្នេហ៍ដែល មិនទាន់រៀបការជាមួយគ្នា ត្រូវតែជឿជាក់ និងទុកដាក់ចិត្តទៅលើ ដៃគូរបស់
អ្នក។ រៀបចំគំរោងជាមួយគ្នា ឧទាហរណ៍ៈ ប្រសិនបើអ្នកចង់មានដំណើរ កំសាន្តជា មួយគ្នា ហើយ
ស្រាប់តែដំណើរកំសាន្តនោះជួបបញ្ហា យើងមិនត្រូវរត់ចោលគ្នានោះទេ ផ្ទុយទៅ វិញយើងត្រូវតែ
ជួយគ្នាទៅវិញទៅមក។
ចំណុចទី ៤៖ ដៃគូទាំងពីរត្រូវបែងចែកមុខងារឲ្យស្មើគ្នា
គូស្នេហ៍ ទាំងពីរត្រូវាមានទំនួលខុសត្រូវ នៅពេលដែលរស់នៅជាមួយគ្នា។ ពួកគេត្រូវរៀបចំ គំរោង
ឲ្យច្បាស់ក្នុងការរស់នៅជាមួយគ្នាទៅថ្ងៃអនាគត ថាតើអ្នកណាត្រូវធ្វើអ្វី ។ ត្រូវពិភាក្សា គ្នាចំពោះការ
ងារប្រចាំថ្ងៃ ឬការងារក្នុងផ្ទះ។
ចំណុចទី ៥៖ រួមចំណែកជីវិតក្នុងសង្គម
អ្នកត្រូវចេះស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះគ្រួសាររបស់ដៃគូរបស់អ្នក។ ត្រូវចេះ ឲ្យតម្លៃ ដៃគូ
របស់អ្នកនៅក្នុងសង្គម។ ជាពិសេសត្រូវចេះសរសើរដៃគូ របស់អ្នកចំពោះអ្នក នៅជុំវិញខ្លួន ដើម្បីរក្សា
ទំនាក់ទំនងឲ្យបានល្អជាមួយអ្នកដទៃ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល