CamNews

ព័ត៌មានអន្តរជាតិ 

ប្រកាសរដ្ឋក្នុងភាពអាសន្ន ខណៈជម្ងឺអាសន្នរោគ ដ៏សាហាវ កំពុងតែវាយប្រហារ ពិភពលោក

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី ប្រទេស លីបេរីយ៉ា ប្រកាសរដ្ឋ ចាត់ចូលក្នុងភាពអាសន្ន​ ខណៈរដ្ឋាភិ បាលរបស់លោក ក៏កំពុងតែតស៊ូក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជម្ងឺអាសន្នរោគ   ដ៏កាចសាហាវ កំពុងតែ វាយប្រហារពិភពលោក ដែលត្រូវបានគេស្គាល់ថា ជម្ងឺ Ebola ។​

គួរបញ្ជាក់ថា ជម្ងឺមួយប្រភេទនេះ បានផ្ទុះឡើង ដោយបានរាតត្បាត និង សម្លាប់អាយុជីវិតមនុស្សច្រើន ជាង ៩៣០ នាក់ នៅតាមបណ្តាប្រទេសមួយចំនួន ដូចជា ៖ Guinea,  Sierra  Leone និង នីហ្សេរីយ៉ា ជា ដើម ។ សេចក្តីរាយការណ៍ ពីប្រភពសារព័ត៌មានបរទេស ប៊ីប៊ីស៊ី អះអាងអោយដឹងថា បណ្តាអ្នកជំនាញ មកពី អង្គការសុខភាពពិភពលោក    World  Health Organization  (WHO) កំពុងតែជួប្រជុំគ្នា នៅឯ ប្រ ទេស Switzerland ក្នុងកិច្ចពិភាក្សា ឆ្លើយតបទៅនឹង ការផ្ទុះឡើង នៃមេរោគអាសន្នរោគមួយនេះ ។

កិច្ចប្រជុំរយៈពេលពីរថ្ងៃ នឹងមានសេចក្តីសម្រេច ថាតើ ត្រូវប្រកាសអាសន្នទូទាំងពិភពលោក ស្តីពី សុខ សុវត្ថិភាព សុខភាពឬក៏យ៉ាងណា ។ គួររំឭកថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយមើល ឃើញថា Ebola ជាជម្ងឺអាសន្នរោគ ប្រភេទថ្មី ដ៏កាចសាហាវ កំពុងតែរាតត្បាត   សកល លោក ក្រសួង សុខាភិបាលក្នុងស្រុក នៃប្រទេស​កម្ពុជា ក៏បានធ្វើការប្រកាសអាសន្ន  អោយមានការប្រុងប្រយ័ត្នដូចគ្នា ដែរ ៕

- អាន ៖  ក្រសួងសុខាភិបាល ប្រកាសឱ្យប្រជាពលរដ្ឋការពារខ្លួន ពីជំងឺកាចសាហាវថ្មីមួយ ឈ្មោះ Ebola

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Ebola