CamNews

កីឡាអន្តរជាតិ 

Mesut Ozil បានផ្ដល់ក្ដីសង្ឃឹម Arsenal សាជាថ្មី ជាមួយនិងការវិលត្រលប់ ពីព្យាបាលរបួស

ព័ត៌មានកីឡា ៖ កីឡាករខ្សែបម្រើររបស់ Arsenal ឈ្មោះ Mesut Ozil ដែលទទួលរងបបួសជើងយ៉ាងធ្ងន់​ធ្ងរកាលពីប្រកួតជាមួយ Chelsea ក្នុងខែតុលា ពេលនេះបានជាសះស្បើយ ហើយនិងវិលត្រលប់​មកផ្ដល់ក្ដី​ញញឹមដល់ ក្រុមសាជាថ្មី។​ 

ក្រោយពីទទួលរងគ្រោះថ្នាក់ ហើយក្រុមត្រូវចាញ់ក្នុងកណ្ដាប់ដៃសត្រូវទៀតនោះ Mesut Ozil បានបាត់បង់​ឱកាសចូលប្រកួតជាច្រើនលើកទៀតផង ។ ការបរាជ័យម្ដងនេះ កីឡាករពិតមានការឈឺចាប់ សោកស្ដាយជាខ្លាំង មិនគួរឡើយថា Arsenal ត្រូវធ្លាក់ក្នុងស្ថានភាពបែបនេះទាល់តែសោះ ដោយកន្លងមក ភាពរឹងមាំ​និង គោលជំហរ​របស់ក្លឹបស្ទើតែគ្មានក្រុមណាអាផ្ដួលបាន។ 

បង្ហាញពីសេចក្ដីសោកស្ដាយ និងការឈឺចាប់ Mesut Ozil បាននិយាយយ៉ាងតឹងទ្រូងថា គាត់ខំប្រឹងធ្វើការ​ហ្វឹកហាត់ជារៀងរាល់ថ្ងៃស្ទើតែមិនមានពេលសម្រាកឡើយ ដើម្បីឲ្យការលេងរបស់គាត់កាន់តែមានភាព​រីក​ចម្រើន និង​ សុខភាពរឹងមាំ ។ ដំបូងឡើយរបួសរបស់គាត់ គឺគាត់យល់ថា ប្រហែល​ជាចូលរដូវកាលថ្មីទើប​អាចជាសះស្បើយ ហើយអាចលេងបាន ប៉ុន្ដែ ពេលនេះ មិនចាំបាច់ប្រើពេលដល់ថ្នាក់ហ្នឹងឡើយ ដោយ​គាត់អាច​និងមានលក្ខណៈប្រសើរឡើងវិញមុនថ្ងៃប្រកួតទៅហើយ។ 

ក្រុម Arsenal ទាំងមូលក៏បានចាប់ផ្ដើមញញឹមសាជាថ្មីក្រោយ បានឮដំណឹងដ៏ល្អនេះ ។ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖​ dailystar 


 


Tags: Sport News Arsenal Mesut Ozil