ប្លែកៗ ៖ បន្ទាប់ពីមានវាស់ស្ទង់មតិ ពីទស្សនាវដ្តីល្បីក្នុងស្រុក របស់ប្រទេសជប៉ុន Yomiuri
Shimbun បានអោយដឹងថា ការស្វែងរកមិត្តយល់ចិត្ត ក៏ដូចជា ការរាប់អានមិត្តនៅក្នុងប្រទេស
នេះ មិនមានជាការងាយស្រួលនោះទេ។ ដូច្នេះហើយ ក៏បានធ្វើអោយក្រុមហ៊ុនមួយដែលមាន
ឈ្មោះថា Client Partners បានបង្កើតនូវសេវាកម្មថ្មីមួយ ហើយប្លែក សំរាប់ប្រជាជនជប៉ុន
នោះគឺ សេវាកម្មជួលស្រីស្អាតជប៉ុនធ្វើជាមិត្តយល់ចិត្តតែមិនគិតដល់សេវាកម្មផ្លូវភេទនោះទេ
នេះបើយោងតាមសេចក្តីរាយការណ៍ ពីគេហទំព័រសារព័ត៌មានបរទេស Odded ដែលទើបតែ
បានចេញផ្សាយកាលពីពេលកន្លងទៅ ។
គួរបញ្ជាក់ផងដែរថា សេវាកម្មមួយនេះ មានឈ្មោះថា “rent-a-friend” បើកបំរើជូនបុគ្គលណា
មួយដែលមានអារម្មណ៍ឯកោ ក៏ដូចជា ពិបាកស្វែងរកមិត្តយល់ចិត្ត ។ លើសពីនេះទៅទៀត
ប្រភពដដែលបន្ថែមថា មិនត្រឹមតែមានសេវាកម្មជួលស្រីស្អាតប៉ុណ្ណោះទេ តែក៏មានសេវា
កម្មជួលប្រុសស្អាតផងដែរ។
យ៉ាងណាមិញ បើនិយាយពីតម្លៃក្នុងការជួលនោះវិញ ត្រូវបានរកអោយឃើញថាក្នុងនារី ក៏ដូច
ជាបុរសម្នាក់ៗ មានតម្លៃ ១៧២ ដុល្លារ ស្របពេលដែលផ្តល់ជាសេវាកម្ម ដោយបំរើជូននូវភាព
ស្និទ្ធស្នាល តាមបែបមិត្តភក្កិល្អតែប៉ុណ្ណោះ ដោយមិនដែលគិតថា នឹងមានសេវាកម្មផ្សេងក្រៅ
ពីនេះទៀតនោះទេ (សេវាកម្មផ្លូវភេទ) ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Odded