CamNews

ព័ត៌មានអន្តរជាតិ 

WHO ប្រកាសអាសន្ន ព្រមាន ពិភពលោក ថាកេនយ៉ា ជាប្រទេស មានហានិភ័យ ខ្ពស់បំផុត នៃការរាលដាល ជម្ងឺ Ebola

ព័ត៌មានអន្តរជាតិ ៖ អង្គការសុខភាព ពិភពលោក ឬ World Health Organization (WHO) បានចាត់ថ្នាក់ ប្រទេស កេនយ៉ា ទៅជាប្រទេស ដែលមានហានិភ័យខ្ពស់បំផុត សម្រាប់ការឆ្លងរាលដាលនៃជម្ងឺអាសន្ន រោគដ៏សាហាវ Ebola នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ។

បន្ថែមពីលើនេះ មន្រ្តី អង្គ ការ   សុខាភាពពិភពលោក បញ្ជាក់អោយដឹងថា ប្រទេស កេនយ៉ា​ គឺងាយ រង គ្រោះខ្លាំងជាទីបំផុត ពីព្រោះថា ប្រទេសនេះ​ បណ្តុំទៅដោយមជ្ឈមណ្ឌល​ដឹកជញ្ជូនដ៏ធំដោយមានតំណ ភ្ជាប់ទៅនឹងជើងហោះហើរ ពីអាហ្រ្វិកខាងលិច ។ គួររំឭកថា នេះ គឹ ជាសេចក្តីប្រកាស  ព្រមានពីអង្គការ សហប្រជាជាតិ ថា ជម្ងឺ Ebola អាចនឹងរាលដាល​ ទ្វីបអាហ្វ្រិកខាងកើត​។

នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយ របស់ WHO បញ្ជាក់បានថា   ជនរងគ្រោះ ស្លាប់ដោយការវាយប្រ ហារជម្ងឺរាតត្បាត Ebola  នៅទ្វីបអាហ្រ្វិកខាងលិច បានកើនដល់ ១,០៦៩ នាក់ហើយ ។  របាយការណ៍ ដដែលបញ្ជាក់ថា ៥៦ នាក់ ផ្សេងទៀត បានស្លាប់បាត់បង់ជីវិត  ក្នុងរយៈពេល  ត្រឹមតែ ២ ថ្ងៃបើចាប់គិត មកត្រឹមថ្ងៃទី ១១ សីហា កន្លងទៅ ក្នុងចំណោមករណីទាំង ១២៨ ករណីថ្មី ។​

យ៉ាងណាមិញ បើយោងតាមការគេហទំព័រក្រៅស្រុក ក៏ដូចជា គេហទំព័រក្នុងស្រុក ក្នុងនោះ រួមមានទំព័រ ខេមញូវ ជាដើម បានគូសបញ្ជាក់អោយដឹងថា រដ្ឋាភិបាល ប្រទេស  កា ណាដា បានឧបត្ថម្ភ ដោយផ្តល់ ជាជំនួយនូវវ៉ាក់សាំង សាកល្បង ប្រឆាំងទៅនឹងជម្ងឺ Ebola ជាង ១០០០ វ៉ាក់សាំង​ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Ebola