CamNews

រថយន្ត 

រថយន្ត Lexus LX 570 ស៊េថ្មី ឆ្នាំ២០១៤ តំលៃ ៨១,៧៨០ដុល្លារ

រថយន្ត Lexus LX 570 ស៊េថ្មី ឆ្នាំ២០១៤ គឺជារថយន្ត ដ៏ទំនើប ដែលមានឈ្មោះល្បីល្បាញនៅ
លើទីផ្សារកម្ពុជា អស់រយៈពេលជាយូរមកហើយ និង  ធ្លាប់ទទួលបានការគាំទ្រ  នូវគុណភាព
ខ្ពស់ ធន់មាំ ជាមួយនឹងរូបរាងដ៏ទាក់ទាញ។

រថយន្តប្រភេទនេះ គឺមានការពេញនិយម និង ប្រើប្រាស់ច្រើន នៅក្នុងប្រទេសកម្ពុជា  សំរាប់
អ្នកជំនួញ  សមាជិករដ្ឋាភិបាល និង ក្រុមអ្នកមានប្រាក់ ផ្សេងៗទៀត។ ដោយសារតែ រថយន្ត
នេះ  មានបំពាក់ជាមួយនឹងឧបករណ៍ទំនើប  ក៏ដូចប្រព័ន្ធការពារសុវត្ថិភាពខ្ពស់  ជាងរថយន្ត
ធម្មតា។

រថយន្ត Lexus LX 570 ស៊េថ្មី ឆ្នាំ២០១៤ នេះ មានម៉ាស៊ីន ៨ ស៊ីសំាង ៥,៧លីត្រ មាន៦លេខ
មានកៅអីអង្គុយ បីជួរ ធំទូលាយ ប្រព័ន្ធ Bluetooth និង មានតំលៃ ៨១,៧៨០ដុល្លារ លក់នៅ
សហរដ្ឋអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម!!!

 

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ lexus


Tags: Car 2014 Lexus LX 570