ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Chelsea បានស្រែកប្រកាសប្រាប់អ្នកសារព័ត៌មានពីការបរាជ័យរបស់ខ្លួនថា ក្រុម Cheslea ពិតជាមិនសាកសមទទួលការបរាជ័យក្រោមដៃ Tottenham បែបនេះឡើយ ប្រសិនបើអាជ្ញាកណ្ដាលអនុវត្ដវិន័យឲ្យបានត្រឹមត្រូវ ផ្ដល់ឲ្យក្រុមរបស់គាត់នូវគ្រាប់ប៉េណង់ទី ១ គ្រាប់ខណៈពេលការប្រកួតស្ថិតក្នុងពិន្ទុ ១ ទល់នឹង ០។
ស្របពេលនៃការចាប់ផ្ដើមការប្រកួត Chelsea ក៏បានរកពិន្ទុភ្លាម ១ គ្រាប់ដោយកីឡាករ Diego Costa នៅនាទីទី ១៨ ហើយបន្ទាប់ពីពេលនេាះបន្ដិចមក ការលេងស្រាប់តែមានបញ្ហាខុសបច្ចេកទេស របស់កីឡាករខ្សែការពារ Jan Vertonghen ក្នុងក្រុម Tottenham ដោយរអិលដួល ហើយដៃបានរុញបាល់ទៅម្ខាង ក៏ត្រូវមើលឃើញពីថ្នាក់ដឹកនាំ Chelsea ហើយក៏និយាយថា គួរតែពិន័យខាង Tottenham ដោយឲ្យ Chelsea នូវគ្រាប់ប៉េណង់ទី ១ គ្រាប់ ប៉ុន្ដែត្រូវអាជ្ញាកណ្ដាលបដិសេធន៍ច្រានចោល នៃការមើលឃើញនេាះ។
ថ្លែងពីការខឹងក្រោធរបស់ Jose Mourinho បានលើកឡើងថា Chelsea គួរតែទទួលបានឲ្យកាសដ៏ធំមួយនេះ ដើម្បីបង្កើតពិន្ទុ ២ គ្រាប់ផ្ទួនៗគ្នា ក្នុងរយៈពេលខ្លីនេាះ ។
លោក Robbie Savage អ្នកជំនាញការក្នុងស្ថាបណ្ណព័ត៌មានអន្ដរជាតិ ប៊ីប៊ីស៊ី យល់ស្របនិងការសម្រេចចិត្ដរបស់អាជ្ញាកណ្ដាលពេលនេាះដែរ ដោយគាត់លើកឡើងថា ការប៉ះដៃនៅពេលនេាះ គឺវាមិនមានន័យថាត្រូវឲ្យ Chelsea ទទួលបានការស៊ុតប៉េណង់ទីនេាះទេ។
Chelsea ក្រោយពីចាញ់ក្រោមស្នាដៃរបស់ Tottenham មិនអាចរំកិលខ្លួនទៅមុខទៀតបានទេ ដោយត្រូវរក្សាតំណែងរង់ចាំ ការឡើងមកម្ដងទៀតរបស់ Man City ត្រឹមពិន្ទុ ៤៦ ដូចគ្នា ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី