អូស្រ្តាលី ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មាន Happening ដែលទើបតែបាន
ចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសម្នាក់សំណាងអី ក៏សំ
ណាងយ៉ាងនេះ ក៏ព្រោះតែគាត់រើសបានដុំមាសដែលមានទម្ងន់ដល់ទៅ ៥,៥ គីឡូក្រាមស្មើ
នឹងសាច់ប្រាក់ជាង ៣០០,០០០ ដុល្លារ នៅក្នុងក្រុង Ballarat រដ្ឋVictoria ប្រទេសអូស្រ្តាលី។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា ការរកឃើញដុំមាសដែលមានទម្ងន់ដល់
ទៅ ៥,៥ គីឡូក្រាមនេះ បន្ទាប់ពីមានការបន្លឺជាសម្លេងពីសំណាក់ឧករណ៍តាមដានរបស់
បុរសសំណាងដែលសុំមិនបញ្ជេញឈ្មោះរូបនេះ ដែលក្រោយមក គាត់ក៏បានជីកជម្រៅប្រ
មាណជាង 60cm ហើយក៏បានរកឃើញដុំមាសនេះតែម្តង។
ដំបូងឡើយ គាត់មិននឹកស្មានថា អ្វីដែលគាត់បានឃើញនៅពេលនេះ ជាការពិតនោះទេ
តែជាក់ស្តែងវាពិតប្រាកដមែន៕
ដោយ ៖ ពិសី
ប្រភព ៖ Happening