CamNews

តារា 

អត់ដែលដឹងសោះថា តារាស្រីទាំង ៤ ដួងនេះ ចូលសិល្បៈតាំងពីអាយុមិនទាន់បាន ១០ ឆ្នាំផង

កំសាន្ត ៖ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលពិតមែន នៅពេលដែលបានដឹងថា តារាសម្តែងល្បីៗរបស់ប្រទេសទាំង ៤ ដួង ចូលប្រលូកក្នុងវិស័យសិល្បៈតាំងពីពួកគេនៅក្មេងៗ ពោលគឺអាយុក្រោម ១០ ឆ្នាំទៅទៀត ។ 

តោះទៅទស្សនារូបថតនិងតាំងពីវ័យប៉ុន្មានដែលពួកគេចាប់ផ្តើមសម្តែងរឿងភាគនីមួយៗនៅខាងក្រោមទាំងអស់គ្នា ។ 

១. នាង Pinky Savika ចាប់ផ្តើមចូលសម្តែងតាំងពីអាយុនៅ ៧ ឆ្នាំកមម៉្លេះ ។ 


២. នាង Kwan Usamanee Vaithayanon ដែលជាកំពូលតារាសម្តែងស្រីល្បីឈ្មោះមួយដួង បានប្រលូកក្នុងវិស័យកំសាន្តនេះ តាំងពីនាងមានអាយុ ៣ ឆ្នាំ ។ 



៣. យើងក្រលេកទៅមើលស្រីស្អាតមួយដួងនាង Yard Yardthip ក្លាយជាតារាសម្តែងស្រីតាំងពីអាយុ ៦ ឆ្នាំឯណោះ ។ 

៤. រីឯនាង Bee Matika ក៏ប្រលូកក្នុងវិស័យតាំងពីក្មេងដូចគ្នា គឺនាងចូលសម្តែងតាំងពីអាយុ​៨ ឆ្នាំ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Kwan Usamanee Vaithayanon Pinky Savika Bee Matika Yard Yardthip