CamNews

មិនគួរឲ្យជឿ 

សមិទ្ធផល គ្រោះថ្នាក់ ញាក់សាច់ ព្រឺក្បាលហួស ក្រោយព្រហើន ព្យាយាម នាំយកក្រពើធំ មួយក្បាល ចេញពីផ្លូវ

ព័ត៌មានអន្តរជាតិ ៖ Glen Bonin បេក្ខភាពបុរសចិត្តសឿង មួយរូប ជាលទ្ធផល បានទទួលរងរបួស យ៉ាងធ្ងន់ធ្ងរ សឹងតែបាត់បង់ដៃរបស់ខ្លួន ក្រោយពីព្រហើន ទៅលលេងជាមួយនឹងសត្វក្រពើកំណាច មួយក្បាល ខណៈព្យាយាម អូសវាចេញពីកណ្តាលទ្រូវផ្លូវ មួយកន្លែង   ដោយដៃទទេ របស់គាត់ នៅ ក្នុងរដ្ឋ Louisiana សហរដ្ឋអា មេរិក ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្រពើកំណាចមួយក្បាលនោះ មានប្រវែងដល់ទៅជិត ៣,៥ ម៉ែត្រ ។ ខណៈស្ថិតនៅក្នុងស្ថានភាព រាងស្រវឹងបន្តិច ក្រោយពីទទួលទាន ស្រាបៀរនោះលោកGlen Bonin រួមទាំងមិត្តភក្កិរបស់គាត់ពីរនាក់ផ្សេងទៀត បានសម្រេចចិត្ត  និង   តាំងចិត្ត អោយដឹងថាខ្លួន ពិតជាអាចធ្វើបាន ដោយអូសយកវាចេញពីកណ្តាលទ្រូវផ្លូវ ដោយដៃទទេ របស់ពួកគេ បន្ទាប់ពីបេក្ខ ភាពក្រពើកំណាចមួយក្បាលនេះ នៅសុខៗស្រាប់តែឃើញ   លេចវត្ត មាននៅកណ្តាលផ្លូវ ចំផ្លូវធ្វើដំ ណើររបស់ពួកគេ ។

ជាលទ្ធផល ក្រោយពីសម្រេចចិត្ត ធ្វើរឿងដ៏ ប្រឈម  លើកនេះ បុរសម្នាក់ ក្នុងចំណោម ៣ នាក់បាន ទទួលរងរបួសធ្ងន់ជាខ្លាំង ពោល សឹងតែដាច់ដៃ របស់ខ្លួន ខណៈនាពេលបច្ចុប្បន្នក៏កំពុងតែសម្រាក ព្យាបាល នៅក្នុងមន្ទីរពេទ្យក្នុងស្រុក មួយកន្លែង បន្ទាប់ពីដេរ ៨០ ថ្នេរ ។  យ៉ាង   ណាមិញ គូកន ជា មិត្តភក្កិពីរនាក់ផ្សេងទៀត ក៏បានទទួលរងរបួស ដូចគ្នាដែរ ពោល រងរបួស ស្រាល ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Int news Unt news Breaking news USA US United States Washington alligator Louisiana