CamNews

យល់ដឹង 

គ្រូនិងសិស្សស្លៀកពាក់ឈុតគេងមកសាលា

សាលាមធ្យមសិក្សាភាសា Nanjing ដែលមានសិស្សជាង ១.០០០នាក់ និងមានសិស្សរាប់រយនាក់
បានចូលគាំទ្រដល់ "ថ្ងៃឈុតសម្លៀកបំពាក់គេង" គួរអោយភ្ញាក់ផ្អើលជាងនេះ នោះគឺសូម្បីតែគ្រូ
បង្រៀនក៏ស្លៀកពាក់ឈុតគេងមកសាលា។

សូម្បីតែគ្រូបង្រៀនក៏ស្លៀកពាក់ឈុតគេងមកសាលា។

នៅពេលឈានជើងចូលដល់សាលា Nanjing នេះ គេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈដែលបាន
ឃើញសិស្ស និងគ្រូស្លៀកពាក់ឈុតគេងមកសាលាដើម្បីគាំទ្រចំពោះថ្ងៃនៃសម្លៀកបំពាក់គេ។ក្នុង
ថ្នាក់រៀននិមួយៗ គ្រូបង្រៀនស្លៀកពាក់ឈុតគេង ចំណែកសិស្សទាំងឡាយក៏ស្លៀកពាក់ឈុត
គេងគ្រប់ប្រភេទ គួរអោយចាប់អារម្មណ៍ ប៉ុន្ដែថ្នាក់រៀននៅតែមានសភាពដូចធម្មតា។

ក្រុមអ្នកយកព័ត៌មានក៏បានទៅកាន់ទីចាត់ការរបស់សាលា។ នៅទីនោះពួកគេកាត់តែភ្ញាក់ផ្អើល
ថែមទៀត ដោយសារតែក្នុងបន្ទប់ការិយាល័យនោះ គេឃើញមានគ្រូបង្រៀនពីររូបសុទ្ធតែស្លៀក
ពាក់ឈុតគេង។ ពេលក្រឡេកទៅខាងក្រៅសាលា ស្រាបតែឃើញអ្នកអនាម័យក៏ស្លៀកពាក់
ឈុតគេងមកធ្វើការដែរ។ ក្នុងទិដ្ឋភាពបែបនេះ បានធ្វើអោយសាលា និងរបស់គ្មានវិញ្ញាណទាំង
ឡាយស្ទើរតែគេងលង់លក់នៅពេលថ្ងៃ!

សិស្សសាលាចូលរួមគាំទ្រដល់ថ្ងៃនៃសម្លៀកបំពាក់គេង

សិស្សម្នាក់បានថ្លែងថា ៖ "បន្ទប់រៀនរបស់ខ្ញុំ មានសិស្ស​ ២៨នាក់ ហើយអ្នកណាក៏ស្លៀកឈុត
គេងមកសាលា។ ជួនកាលពីទៅញ៉ាំបាយក៏នៅតែស្លៀកពាក់បែបនេះ"។

សិស្សធំៗមួយចំនួននៅតែមានការខ្មាសអៀនក្នុងការស្លៀកពាក់ឈុតគេងមកសាលា

គេបានដឹងថា "ថ្ងៃនៃឈុតគេង" របស់សិស្សសាលាមធ្យមសិក្សាភាសា Nanjing ត្រូវបានដឹកនាំ
បង្កើតឡើងដោយអ្នកគ្រូបង្រៀនផ្នែកគណិតវិទ្យាឈ្មោះ Chen Si ជាជនជាតិតៃវ៉ាន់ និងធ្លាប់បាន
ទៅរៀននៅកាណាដា។

នៅពេលបង្កើតចលនានេះ ភាគីសាលាក៏មានការព្រួយបារម្ភខ្លះ ដោយសារតែខ្លាចសិស្សស្លៀក
ពាក់មិនបានត្រឹមត្រូវ។ ចំណែកពុកម្ដាយសិស្សវិញ ដំបូងឡើយពួកគេមានមិនពេញចិត្ត ប៉ុន្ដែ
ក្រោយមកក៏បានស្ងប់ស្ងាត់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ insidechina/Zing


Tags: china strange school student