CamNews

ព័ត៌មានអន្តរជាតិ 

ស៊ូថេប គំរាមចាប់ខ្លួន យីងឡាក់ និង គណៈរដ្ឋមន្រ្តី

បាងកក៖ មេដឹកនាំក្រុមបាតុករ លោក ស៊ូថេប ប្រកាសចាប់ខ្លូន នាយករដ្ឋមន្រ្តី យីងឡាក់ និង គណៈរដ្ឋមន្រ្តី បើសិន រដ្ឋាភិបាល នៅតែរឹងទទឹងបន្តកាន់អំណាច។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ អង្គារ ទី ១៤ ខែ មករា ឆ្នាំ ២០១៤ នេះបានចុះផ្សាយ ឲ្យដឹងថា លោក ស៊ូថេប ថងស៊ូបាន មេដឹកនាំក្រុមចលនាប្រជាជន ដើម្បីប្រជាធិបតេយ្យ ដែល មានព្រះមហាក្សត្រជាប្រមុខ បានប្រកាសលើវេទិកាថា នាអំឡុង ២-៣ ខាងមុខនេះ ខ្លួននឹងដឹក នាំក្រុមបាតុករ ឡោមព័ទ្ធទីស្នាក់ការរដ្ឋទាំងអស់ ដើម្បីមិនឲ្យចូលបំពេញការងារបាន រួមទាំងចូល កាន់កាប់ និង កាត់ផ្តាច់ប្រព័ន្ធទឹក ភ្លើង តាមក្រសួង សំខាន់ៗផ្សេងទៀត បើសិនរដ្ឋាភិបាលនៅ តែរឹងទទឹង ក្រាញអំណាច។

លើសពីនេះ លោក ស៊ូថេប ប្រកាសគំរាមចាប់ខ្លួន លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋ មន្រ្តី ព្រមទាំង ឧបនាយក រដ្ឋមន្រ្តី និង រដ្ឋមន្រ្តីជាច្រើនរូបទៀត ក្នុងគោលបំណងមិនទទូល យករបប ថាក់ស៊ីន និង មិនទទួលស្គាល់ ការបោះឆ្នោតថ្ងៃទី ២ ខែ កុម្ភៈ ខាងមុខនេះ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social thailand ព័ត៌មានអន្តរជាតិ