ឥណ្ឌា៖ អ្នកនយោបាយជនជាតិឥណ្ឌា អាយុ៣៥ឆ្នាំម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីគាត់បានចំណាយប្រាក់ទៅឲ្យ គ្រួសារមួយ ដើម្បីរៀបការជាមួយ កូនស្រី វ័យក្មេងរបស់ពួកគេ ដែលមានអាយុទើបតែបាន៦ឆ្នាំប៉ុណ្ណោះ ។
លោក Ratan Lal Jat គឺជាសមាជិកក្រុមប្រឹក្សាដែលបានជាប់ ដោយសារការបោះឆ្នោតមួយនៅតំបន់ Gangrar Rajasthan ប្រទេសឥណ្ឌា ហើយគាត់បាននិយាយប្រាប់ប៉ូលិសថា គាត់រៀបការជាមួយក្មេងស្រីអាយុ៦ឆ្នាំនេះ ដើម្បីអាចដេកជាមួយគូស្នេហ៍របស់ខ្លួន និងបានផ្តល់ប្រាក់មួយចំនួនទៅឲ្យគ្រួសារក្មេងស្រីផងដែរ ប៉ុន្តែនាងតូចនៅតែរស់នៅ ជាមួយក្រុមគ្រួសារជាធម្មតាទេ ។
ពិធីរៀបការខុសវ័យរវាងកូនកំលោះ និងកូនក្រមុំនេះត្រូវបានធ្វើឡើងតាមរយៈមេខ្យល់ម្នាក់ឈ្មោះ Jamuni Bai ដែល ត្រូវបានគេស្គាល់ថា ជាមនុស្សពូកែខាងរៀបចំឲ្យបុរសៗរៀបការជាមួយក្មេងស្រី ព្រោះតែចង់បានប្រាក់កម្រៃ ប៉ុន្តែគេ មិនយល់ថា តើវាជាប្រពៃណីបែបណាទេព្រោះតែ Jat បានលើកឡើងថា ពិធីរៀបការនេះជាតម្រូវការតាមសាសនារបស់ខ្លួន ។
ទោះបីជាយ៉ាងណា ប៉ូលិសបានចាប់ខ្លួនអ្នកនយោបាយរូបនេះ បន្ទាប់ពីពួកគេបានឃើញរូបថតអាពាហ៍ពិពាហ៍ដែលគេ រៀបការជាមួយក្មេងស្រីដ៏តូចម្នាក់ដោយចោទថា ជាទង្វើខុសច្បាប់ដែលហាមឃាត់មិនឲ្យរៀបការជាមួយអនីតិជន ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល