CamNews

មិនគួរឲ្យជឿ 

វីដេអូ គូស្នេហ៍ថើបគ្នា យ៉ាងជក់ចិត្ត មិនខ្ចីអៀនខ្មាស់ ក្រោយត្រូវរថយន្តបុក មួយពេញទំហឹង

ស្ទើរតែមិនគួរអោយជឿ ៖ ជាករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅត្រង់ផ្លូវប្រសព្វ ផ្លូវ Nova Iguacu ជិត ទីក្រុង Rio de Janiero ប្រទេស ប្រេស៊ីល គូស្នេហ៍មួយគូ ត្រូវបានបញ្ជាក់អោយដឹងថា បានទទួលរង របួសស្រាលគ្រាន់បើ បន្ទាប់ពីម៉ូតូរបស់ពួកគេ ត្រូវបានរថយន្តមួយគ្រឿង    បុក ពេញទំហឹង ក៏ប៉ុន្តែអ្វី ដែលជាការចាប់អារម្មណ៍នោះគឺ ក្រោយពីកើតមានឡើងនូវគ្រោះថ្នាក់ចរាចរណ៍ ពួកគេបែរជាស្ទុះទៅ អោបនិងថើបយ៉ាងរ៉ូមែនទិចទៅវិញ នៅកន្លែងកើតហេតុ ឬក៏ជាការចែករំលែក មនោសញ្ជេតនារួមគ្នា ក្រោយពីកើតមានឡើងនូវគ្រោះអកុសល ?

សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានបរទេសអោយដឹងថា ហេតុ    ការណ៍គ្រោះថ្នាក់លើកនេះ អាច កើតឡើងទៅបាន ខណៈអ្នកបើកបរទាំងសងខាង   ពោល  អ្នកបើកបររថយន្ត និងម៉ូតូ មានការធ្វេស ប្រហែសរៀងៗខ្លួន គួរណាពួកគេមានការប្រុងប្រយ័ត្នអោយ    បានខ្ពស់ នៅពេលមកដល់ផ្លូវចំនុចប្រ សព្វ តួយ៉ាងរួមមានដូចជា បន្ថយល្បឿន ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ការពារ ជាដើម ។

ដោយឡែក ខ្សែអាថ៍វីដេអូគ្រោះថ្នាក់ អាចថតបានសកម្មភាពទាំង  ស្រុងបាន តាមរយៈប្រព័ន្ធកាម៉េរ៉ា សុវត្ថិភាពដែលនៅទល់មុខនឹងកន្លែងកើេតហេតុ ពោលម្ចាស់ ហាងបំពាក់ឡើង ដើម្បីចាប់ករណីចោរ កម្ម ស្របពេលតំបន់នេះកើតឡើងជាញឹកញាប់ ៕


ប្រែសម្រួល ៖ កុលស
ប្រភព ៖ ដឹមីរ័រ


Tags: Int news Breaking news World news Unt news Hot news Brazil