ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យ ៥៤ ឆ្នាំ លោក Mario ត្រូវបានរកអោយឃើញថា ធ្លាប់បាន បម្រើការងារជាបុគ្គលិក សម្អាត ដល់ទៅ ២៥ ឆ្នាំ នៅឯសួនសត្វ Rotterdam Zoo ប្រទេស ហូឡង់តែ ដឹងអីថា ជាអកុសល នៅប៉ុន្មានឆ្នាំ ចុងក្រោយនេះ ដោយសារតែ មានការវាយប្រហារ ពីសំណាក់ជម្ងឺ មហារីក លោក Mario ពិតជាឈឺជាទម្ងន់ ។
ខណៈធ្លាប់មានមនោសញ្ជេតនាខ្ពស់ នៅឯកន្លែងបំពេញការងារ លោក Mario ក៏បានស្នើអោយក្រុម ការងារ រុញជូនគាត់ ទៅបរិវេណសួនសត្វខាងលើ បើទោះជាគាត់ អង្គុយមិនបានក៏ដោយចុះ ពោល ត្រូវរុញជូនគាត់ ទាំងគាត់ដេកសម្រាកនៅលើគ្រែ ។ នៅពេលមួយនេះ ខណៈកំពុងតែដេកសម្រាក នៅលើគ្រែ របស់ខ្លួន អមទៅដោយដង្ហើមចុងក្រោយ គេឃើញមានសត្វ កវែងមួយក្បាល អោនមក ថើបគាត់ ជាសារដ៏សង្វេគមួយនៃមនោសញ្ជេតនា របស់ពួកគេ ខណៈវាគឹជាសារលាគ្នា ដ៏កំសត់ មួយ ។ ខាងក្រោមជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា បន្តិចទៅ ៖
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឡាយឡីក