ព័ត៌មានអន្តរជាតិ ៖ តាមការគូសបញ្ជាក់អោយដឹង ពីមន្រ្តីប៉ូលីស មកពីរដ្ឋ តិចសាស់ សហរដ្ឋអាមេរិក អោយដឹងថា ហោចណាស់ មនុស្ស ៩ នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ ផ្ទុះជម្លោះមានជា ការបាញ់បោះគ្រាប់ពិត រវាងក្រុមបងធំ ម៉ូតូធំ នៅក្នុងទីក្រុង Waco ។
សេចក្តីរាយការណ៍ បន្តអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ ឈានដល់សម្លាប់មនុស្សលើកនេះ បាន កើតឡើងនៅឯ ភោជនីយដ្ឋាន Twin Peaks Sports Bar and Grill នៅឯតំបន់ ផ្សារ ទំនើប ដែលត្រូវ បានគេស្គាល់ឈ្មោះថា Central Texas Market Place ។ មន្រ្តីប៉ូលីស ប្រចាំតំបន់កើត ហេតុអោយដឹង ថា មនុស្ស ៨ នាក់ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង ខណៈ ជនរងគ្រោះស្លាប់ទី ៩បានស្លាប់បាត់ បង់ជីវិត នៅឯមន្ទីរពេទ្យ ក្នុងនោះ ១៨ នាក់ផ្សេងទៀត រងរបួស ធ្ងន់ និង ស្រាលគួរបញ្ជាក់ថាទាំងជន រងគ្រោះស្លាប់ និង របួស ទាំងអស់គ្នា គឺជា ក្រុមអ្នកជិះម៉ូតូធំ ។
សារព័ត៌មានក្នុងស្រុក សហរដ្ឋអាមេរិក បានដកស្រង់ សម្តីសាក្សីរស់ម្នាក់អោយដឹងថា ទីតាំងសំចត រថយន្តរបស់ភោជនីយដ្ឋានខាងលើនេះ គឺប្រៀបដូចទៅនឹង តំបន់សង្គ្រាមដូចគ្នាដែរ ។ បេក្ខភាព សា ក្សីរស់ម្នាក់នេះ លោក Michelle Logan បន្តអោយដឹងថា ហោចណាស់ កាំភ្លើង ៣០ដើម បានបង្ហាញ វត្តមានឡើង ក្នុងការបាញ់បោះលើកនេះ ខណៈ គ្រាប់ផ្ទុះចេញ ពីកាំភ្លើងទាំង ៣០ ដើម មានប្រមាណ ១០០ គ្រាប់ ។ ដោយឡែក ក្រុមអ្នកទទួលទាន អាហារ នៅឯ Twin Peaks café អោយ ដឹងថា ពួកគេ បានបង្ខាំងទុកខ្លួនឯង នៅក្នុងបន្ទប់ បង្កកអាហារក្នុងន័យរក្សាសុវត្ថិភាពផ្ទាល់ខ្លួនមុននឹងមន្រ្តីប៉ូលីស មកដល់ ចុះឆ្លើយតបទៅនឹងគ្រោះថ្នាក់ផ្ទុះអាវុធលើកនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី