CamNews

កីឡា 

ខ្សែប្រយុទ្ធ Liverpool មិនសូវពូកែទេលើទីលានប្រយុទ្ធ តែល្បីបំផុតជីវិតនៅលើគ្រែ

ព័ត៌មានកីឡាករ៖ ព័ត៌មានមួយបានសន្ថិតខ្លួនចូលក្នុងបណ្ដាញសង្គម អនឡាញ ធ្វើឲ្យប្រិយមិត្ដនិយម​​អានមានអារម្មណ៍ព្រឺព្រួច ប្រែប្រួលកំដៅក្នុងខ្លួន ខណៈដែលបានអានពីពាក្យសម្ដីរបស់ កញ្ញាដ៏ស៊ិចស៊ី​ថែមទាំងពេញនិយមខ្ពស់ជាមួយរស់ជាតិពិត ជីវិតលើគ្រែ ដែលនាងចូលចិត្ដបំផុតសមាសភាព​ កីឡាករ​បាល់ទាត់។ 

កញ្ញា Eglantine Flore Aguilar តារាស្រីល្បីខ្លាំងជាជនជាតិបារាំង បានធ្វើការបកស្រាយបង្ហាញពីដំណើរ​ជីវិតមិត្ដភាពស្នេហារបស់កញ្ញា ទាំងមុននឹងក្រោយ មិត្ដប្រុសបច្ចុប្បន្នដែលជា កីឡាករល្បីខ្លាំងបំផុត ក្នុងក្រុម Liverpool ឈ្មោះថា​ Mario Balotelli ប្រាប់ទៅអ្នកការសែតថា កញ្ញាកន្លងមក ធ្លាប់មានសង្សា​ជាកីឡាករនៅក្រុម Chelsea ឈ្មោះ Ashley Cole ក្រោយមកទៀត ជាកីឡាករនៅក្រុម West Brom ឈ្មោះ​​ថា Saido Berahino ហើយខណៈពេលដែលនាង មានអាយុទើបតែ ២១ ឆ្នាំ​ កញ្ញាតែងតែមានក្ដី​ស្រម៉ៃថា ចង់រួបគ្រែជាមួយកីឡាករបាល់ទាត់ឲ្យបានច្រើន ។ ប៉ុន្ដែក្ដីស្រម៉ៃ​ និង​​បទពិសោធនៃជីវិតលើ​គ្រែ មិនបាន​ធ្វើឲ្យនាងពេញចិត្ដ ដូចពេលបច្ចុប្បន្ននោះទេ ដោយហេតុ មិត្ដប្រុសរបស់នាងពេលនេះ គឺ ជា​កីឡាករខ្សែប្រយុទ្ធ របស់ Liverpool ឈ្មោះថា​ Mario Balotelli បានធ្វើឲ្យនាងពេញចិត្ដ ពេញថ្លើមជាខ្លាំង​ស្ទើរ​តែមិនអាចបកស្រាយបាន ។ 

ដំណើរមិត្ដភាពរវាងកញ្ញា និង Mario Balotelli បានបកស្រាយប្រាប់អ្នកសារព័ត៌មានថា Mario Balotelli គឺជាបុរសខ្លាំង ប្រកបដោយថាមពល និង យុទ្ធសាស្រ្ដពេញខ្លួន ក្នុងវិស័យលើគ្រែ ។ ប្រសិនបើ លក្ខណៈ​សម្បត្ដិមួយនេះ កើតមានកីឡាករក្នុងវិស័យបាល់ទាត់វិញ នោះ ក្រុម​ Liverpool និងមិនចាំបាច់ត្រូវព្រួយ​បារម្មណ៍នេាះទេ ។ ជាពិសេស ៥ ក្បាច់ផ្សេងៗគ្នាដែលកីឡាករបានប្រើ ធ្វើឲ្យកញ្ញាកាន់តែមានអារម្មណ៍ ស្រណុកសុខស្រួល ខុសពីក្បាច់ដែលអ្នកមុនប្រើ រាប់លានដង ។ 

គូសបញ្ជាក់ឡើងវិញថា កីឡាករ Mario Balotelli ធ្លាប់ទទួលការល្បីម្ដងរួចទៅហើយ ពីពាក្យអាស្រូវអំពី​ជិវិត​នៅលើ​គ្រែ​របស់កីឡាករ ដែលធ្លាប់លើកឡើងថា មុនពេល ចូលទីលានប្រកួត កីឡាករតែងតែ កំ​ដៅ​សាច់ដំុ លើគ្រែជាមុនសិន ទើបមានកម្លាំង ប្រកួត ។​ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖​ 101greatgoals


Tags: Sport News Mario Balotelli