CamNews

មិនគួរឲ្យជឿ 

ជួបជាមួយ នឹងស្រ្តីសមត្ថភាពចម្លែក មើលអ្វីៗបញ្រ្ជាសទាំងអស់

មិនគួរអោយជឿ  ៖  បើយោងតាមសេចក្តីរាយការណ៍ ​ ដែលបានចេញផ្សាយដោយទំព័រសារ
ព័ត៌មានប្លែកបរទេស Odded កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីម្នាក់ត្រូវ
បានរកអោយឃើញថា មានសមត្ថភាពពិសេស នោះគឺនាងអាចមើលអ្វីបញ្រ្ជាសបាន។

គួរបញ្ជាក់ផងដែរថា ស្រ្តីដែលមានសមត្តភាពចម្លែករូបនោះ មានឈ្មោះថា Bojana Danilovic
វ៧យ ២៨ ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងប្រទេសស៊ីបៀ។ លើសពីនេះទៅទៀត​ បើយោងតាមសម្តី
ក្រុមអ្នកវិទ្យាសាស្រ្ត ក៏ដូចជាក្រុមវេជ្ជបណ្ឌិត  បានបញ្ជាក់អោយដឹងថា  ពួកគេពិតជាទាល់គំ
និតជាខ្លាំងបន្ទាប់ពីបានឃើញករណីដល់កម្រមួយនេះ។

យ៉ាងណាមិញ  បើតាមការអោយដឹង  ពីប្រភពសារព័ត៌មានដដែល  បានបន្ថែមអោយដឹងថា​
ក៏មានការអះអាងពីអ្នកជំនាញមកពីសកលវិទ្យាល័យ Harvard (Harvard University) ក៏ដូច
ជាមកពីវិទ្យាស្ថានបច្ចេកវិទ្យា  Massachusetts (Massachusetts Institute of Technology)
អោយដឹងថា បន្ទាប់ពីមានការវិភាគ ក៏ដូចជាធ្វើកោសល្យវិច័យទៅលើនាង Bojana Danilo-
vic ទើបរកអោយឃើញថា តាមពិតទៅនាងមានស្ថានភាពខួរក្បាលដ៏កម្រម្យ៉ាងដែលអោយ
ឈ្មោះថា  ’spatial orientation phenomenon’ ។

គួររំឭកផងដែរថា  កាលពីនាងនៅតូ ច​  ស្របពេលដែលនាងចេះដើរជាលើកដំបូងនោះ​  នាង
ត្រូវបានរកអោយឃើញថា បានដើរថយក្រោយទៅវិញ ខុសប្លែកៗពីក្មេងដទៃទៀត តែក្រោយ
មកទើបនាងបានដើរដូចទៅនឹងក្មេងៗដទៃ    បន្ទាប់ពីមានការបង្ហាត់បង្ហាញជាច្រើនដងពីសំ
ណាក់ឪពុកម្តាយរបស់នាង  ។   ដោយឡែក    មកទល់នឹងពេលនេះនាងក៏ត្រូវបានរកអោយ
ឃើញថា សរសេរអក្សរបញ្ច្រាសសៀវភៅផងដែរ បើទោះជាមានការជួយណែនាំ និង   បង្ហាត់
បង្ហាញពីមិត្តរួមថ្នាក់ ក៏ដូចជាអ្នកគ្រូ លោកគ្រូយ៉ាងណាក៏ដោយ ៕

ដោយ ៖ ពិសី
ប្រភព ៖ ​odded


Tags: international news strange news unbelievable news pic